(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ។
ក្រោមអធិបតីភាពលោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន លោក អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត។
របៀបវារៈនៅក្នុងកិច្ចប្រជុំនេះ មាន៦ចំណុចដូចខាងក្រោម៖
១. វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន
– ការកសាងសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល (Product Liability)
– ការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស
– ការរៀបចំសេចក្ដីព្រាងប្រកាសនានា ក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់
២. ការអានប្រកាសស្ដីពីការតែងតាំង និងកែសម្រួលភារកិច្ចមន្រ្តីរាជការស៊ីវិល និងពិធីប្រគល់ប្រកាស
៣. របាយការណ៍សង្ខេបរបស់នាយកដ្ឋានជំនាញទាំង៦
៤. របាយការណ៍សកម្មភាពរបស់សាខា ក.ប.ប. រាជធានី ខេត្ត
៥. បទអន្តរាគមន៍របស់ឯកឧត្ដម លោក អគ្គនាយករងទទួលបន្ទុក
៦. អនុសាសន៍ណែនាំរបស់ឯកឧត្ដមប្រតិភូ
៧. បញ្ហាផ្សេងៗ