លិខិតមិត្តអ្នកអាន
លាហើយ! បងប្អូនអ្នកស្រុកអ្នកភូមិព្រែកព្នៅ លាហើយ!អជ្ញាធរ ភូមិ សង្កាត់ ខណ្ឌព្រែកព្នៅដែលតែងតែជួយការពារ លាហើយ!បងប្អូន អ្នកកាសែតដែលបានអាណិត និងខំប្រឹងរកយុត្តិធម៌ឲ្យ លាហើយ! គណបក្សប្រជាជនដែលខ្ញុំបានបោះឆ្នោះគាំទ្រជាង៣០ឆ្នាំកន្លងមកនេះ! អាណត្តិក្រោយៗលែងបានបោះឆ្នោតជូនសម្តេចទៀតហើយ តែអត់តែខ្ញុំម្នាក់ទេ កូនៗនៅតែបោះជូនសម្តេចហ៊ុន សែន រហូតលុះក្ស័យ នេះជាបណ្តាំមុនស្លាប់របស់ខ្ញុំចំពោះកូន។
លិខិត ស.ជ.ណ របស់ខុទ្ទកាល័យ សម្តេច ហ៊ុន សែន ចេញរហូតដល់ទៅ២ ដងទៅហើយ ទី១អន្តរាគមន៍ទៅក្រសួងដែនដី និងទី២ អន្តរាគមន៍ទៅក្រសួងយុត្តិធម៌ បែរជាអត់មានន័យ គ្មានការដោះស្រាយជួយរកយុត្តិធម៌បន្តិចសោះ។
រឿងនេះបើសម្តេចទ្រង់ជ្រាបលោកប្រាកដជាជួយកូនចៅហើយ ទោះបី កើត សារ៉េត មានអំណាចធំប៉ុណ្ណាក៏ដោយ។ កាលធ្វើសង្គ្រាមច្បាំងនៅភូមិភាគបូព៌ា រាប់រយដងមិនស្លាប់ បែរជាត្រូវស្លាប់ក្នុងការការពារដីខ្លួនឯង ស្លាប់ដោយសារកើតសារ៉េត ប្លន់យកដីរបស់ខ្ញុំ ខ្ញុំស្លាប់បិទភ្នែកមិនជិតទេ! ។
បិទភ្នែកមិនជិតទេ! បិទភ្នែកមិនជិតទេ! ស្លាប់ទៅជាខ្មោចក៏មករក កើត សារ៉េត ទាមទាដីខ្ញុំដែរ ហើយមិនមែនខ្ញុំអាងខ្លួនពិកា ធ្វើការផ្សព្វផ្សាយតាមសង្គមទេ? ប៉ុន្តែដោយសាររឿងនេះជាការពិត ដីជារបស់ខ្ញ៉ំយ៉ាងពិតប្រាកដ។
បើបងប្អូនអាណិតយោធិនពិកា សូមបងប្អូនជួយShare ឱរឿងនេះបានជ្រាបដល់សម្តេចផង ព្រោះរឿងខ្ញុំ សម្តេចអត់បានដឹងទេ ទើបមន្ត្រីគ្រប់ល្ពៅធ្វើបានតាមចិត្តបែបនេះ ហើយជាបណ្តាំ លោក មាស សុផាតហៅ កុយ ដែលសារព័ត៌មាន«ដេលីខ្មែរ»ទទួលបាន៕

