ភ្នំពេញ: សេចក្តីរាយការណ៍ឲ្យដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌចំការមន បានឃាត់ខ្លួន ជនបរទេ ស និងខ្មែរមួយក្រុមនៅក្នុងក្លឹបរាត្រីមួយក្នុងរាជធានីភ្នំពេញឈ្មោះ ក្លឹប Kabu kicho កាលពីថ្ងៃសុក្រទី២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២ ទាបភ្លឺ ។
សេចក្តីរាយការណ៍ឲ្យដឹងថា មានមនុស្ស ៣២ នាក់ ក្នុងនោះមានស្ត្រី ១៥ នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការឆ្មក់ចូលនៅម៉ោង ២ ទៀបភ្លឺនេះ នៅក្លឹប Kabu kicho ស្ថិតនៅ ផ្លូវរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។
គណៈបញ្ជាការឯកភាពខណ្ឌចំការមនបាន រឹបអូសបានថ្នាំញៀនប្រភេទម្សៅ និងគ្រីស្តាល់មួយចំនួនធំ បន្ទាប់មកអាជ្ញាធរក៏បានបិទទីតាំង ហើយបានបញ្ជូនខ្លួនជនសង្ស័យទៅឃុំខ្លួនបណ្តោះអាសន្ន ដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ។
សូមជម្រាបថា ទីតាំងក្លឹបកម្សាន្ត ឈ្មោះ ក្លឹប Kabu kicho ស្ថិតនៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមននេះ គឺ ជារបស់ជនជាតិជប៉ុន ដែលវិនិយោគបើកទីតាំងកម្សាន្តនេះរយៈពេល២ឆ្នាំមកហើយ ។
