មេដឹកនាំដឹកនាំរបស់ប្រទេសរុស្ស៊ី និងអាល្លឺម៉ង់ បានចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការតភ្ជាប់បំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអាល្លឺម៉ង់ ដោយឆ្លងកាត់សមុទ្របាល់ទិក ក្នុងចម្ងាយផ្លូវប្រមានជាង១២០០គីឡូម៉ែត្រ ប៉ុន្តែអាមេរិកបានជំទាស់ ។
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក បាននិយាយថា អាមេរិកនឹងព្យាយាមរារាំងគម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលតភ្ជាប់ពីប្រទេសរុស្ស៊ីជាមួយប្រទេសអាល្លឺម៉ង់ ។
លោក Mike Pompeo បានឲ្យដឹងថា រុស្ស៊ីនឹងមានឥទ្ធិពលលើប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសមួយចំនួនទៀតនៅអឺរ៉ុប ក្រោយពីគម្រោង Nord Stream 2 ត្រូវបានសាងសង់រួចរាល់នៅពេលខាងមុខ ហើយបច្ចុប្បន្ននេះ ត្រូវបានសាងសង់រួចរាល់ជាង៧០%ហើយ ៕