ភ្នំពេញ៖ ថ្លែង ក្នុងពិធី អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជិត៦ពាន់នាក់នៅ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកលេងបណ្ដាញសង្គមទាំងឡាញបញ្ឈប់ការចែករំលែកបន្តនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ។
ការថ្លែងដូច្នោះ របស់សម្តេចេជោ ខណៈអ្នកនាង មាស សុខសោភា បានលុបបទចម្រៀងនេះចេញពីហ្វេសប៊ុក និងយូធូប និងបានសូមទោសពីកំហុសរបស់ខ្លួនទៅហើយ។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា សូមកុំឱ្យរឿងបទចម្រៀងមួយបទដែលត្រូវបានដកចេញទៅហើយ ក្លាយទៅជារឿងយកមកជជែកគ្នាក្នុងបណ្ដាញសង្គមតទៅទៀតអី។
ជាមួយនឹងអបអរសាទរចំពោះនិស្សិតជ័យលាភី និងអាណាព្យាបាលជ័យភីទាំងអស់នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានជូនពរនិស្សិតទាំងអស់ទទួលបាននូវភាពជោគជ័យ និងជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕