ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចាត់បញ្ជូនមន្រ្តី ទៅសួរសុខទុក្ខ លោកវរសេនីយ៍ឯក កែម ស៊ីណា ដែលកំពុងសម្រាកព្យាបាលជំងឺ

ប៉ោយប៉ែត: លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចាត់បញ្ជូនមន្រ្តី ដើម្បីសួរសុខទុក្ខលោកវរសេនីយ៍ឯក កែម ស៊ីណា ដែលកំពុងសម្រាកព្យាបាលជំងឺរលាកតម្រងនោមនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញកាលពីថ្ងៃទី៥ខែមិថុនានេះ។

ក្រោមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី អុី ចំរើន បានចាត់បញ្ជូនមន្ត្រីចំនួន០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ភន សុផល ឋានៈ នាយរងប៉ុស្តិ៍ ដើម្បីសួរសុខទុក្ខលោកវរសេនីយ៍ឯក កែម ស៊ីណា ឋានៈនាយរងប៉ុស្តិ៍ ផងដែរ។

លោកឧត្តមសេនីយ៍ត្រី បាននាំយកនូវជំនួយឧបត្ថម្ភដែលជាអំណោយផ្ទាល់ខ្លួនរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងមិត្តរួមការងារជូនដល់លោកវរសេនីយ៍ឯក កែម ស៊ីណា អំណោយទាំងនោះរួមមាន ៖
-ប្រាក់ដុល្លារចំនួន ១,០០០ ដុល្លារ
-ប្រាក់បាតចំនួន ៣៨,៧០០ បាត
-ប្រាក់រៀលចំនួន ៣,១២០,០០០ រៀល
-ទឹកដោះគោឆៅ ២កេស,ទឹកក្រូច ២កេស,ទឹកសុទ្ធ ៥កេស, ត្រីខ ១កេស និងមី ១កេសធំ ៕