ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សជាង ៣០ នាក់ ត្រូវបានចាប់ខ្លួននៅប្រទេសកៀហ្ស៊ីស៊ីស្ថាន​ដោយប្រកាន់ថា បានរៀបចំផែនការធ្វើរដ្ឋប្រហារ 

 

ប្រភពព័ត៌មានពីសេវាសន្តិសុខជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សជាង ៣០ នាក់ ដែលត្រូវបានចោទប្រកាន់ថា បានរៀបចំផែនការធ្វើរដ្ឋប្រហារ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន នេះយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AFP។

 

ទីភ្នាក់ងារសន្តិសុខរដ្ឋ GKNB បានឲ្យដឹងថា ខ្លួនបានបង្ក្រាបការរៀបចំ របស់មនុស្សមួយក្រុម ដែលគ្រោងរៀបចំកុប្បកម្ម “ដើម្បីដណ្តើមអំណាចដោយកម្លាំង” ដោយបន្ថែមថាមនុស្សជាង ៣០ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ។

 

ការចាប់ខ្លួននេះកើតឡើង តែប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ដោយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ក្នុងអំឡុងពេលដែលប្រធានាធិបតីលោក Sadyr Japarov បានសន្យាថា “ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការរួមគ្នាជាមួយសហភាពអឺរ៉ុប” ។

ខណៈពេលដែលប្រទេសសំបូរ ទៅដោយភ្នំមួយនេះ ទទួលបានសេរីភាពសារព័ត៌មាន និងពហុនិយមនយោបាយ ជាយូរមកហើយនៅក្នុងតំបន់ ដែលការបញ្ចេញមតិនៅតែមានកម្រិត អង្គការក្រៅរដ្ឋាភិបាល កំពុងថ្កោលទោសការកើនឡើងនៃ សម្ពាធប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ៕