ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​ ហុង​ ឆេងឈុន​ ត្រូវបានព្រះមហាក្សត្រាស់បង្គាប់ និងផ្តល់គោរមងារជា”ឧកញ៉ា” នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣

ភ្នំពេញ)៖ លោក​ ហុង​ ឆេងឈុន​ ប្រធានសមាគម សហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ ត្រូវបានព្រះមហាក្សត្រាស់ បង្គាប់ និងផ្តល់គោរមងារជា”ឧកញ៉ា” កាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោក ហុង ឆេងឈុន សហស្ថាបនិក និងជាប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ហើយសមាគមនេះ បាន​ទទួល​ស្គាល់ជាផ្លូវការហើយពី​ក្រសួងមហាផ្ទៃ​។

សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានប្រកាសជាផ្លូវការហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ដោយមានស្ថាបនិកសំខាន់ៗជិត១០រូប បានប្រមូលផ្តុំគំនិតគ្នាជាធ្លុងមួយ បង្កើតឲ្យចេញជារូបរាងឡើងក្នុងបរិបទកម្ពុជានាយុគសម័យឌីជីថល។

សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានបើកកិច្ចប្រជុំសម្រេចឲ្យ​​ដំណើរកាសមាគមជាផ្លូវការ ដែលមានការចូលរួមពីសំណាក់ស្ថាបនិកសំខាន់ៗ ដូចជា៖ លោក ហុង ឆេងឈុន, លោក ឯល រ៉ូហ្សែត, លោកឧកញ៉ា ឯល សិទ្ធីគ្រីយ៉ា,  លោក កែវ ចំរុង, លោក ហួន លីមីង និង សហគ្រិនមួយចំនួនទៀត បានប្រជុំគ្នាជាច្រើនខែ ដើម្បីបញ្ចូលជាធាតុផ្សំ ស្មារតី និងគំនិតល្អៗជាមួយទិសដៅសំខាន់ៗ នៃការបង្កើតសមាគមនេះឡើងនៅកម្ពុជា។​