ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ផាន អូន អគ្គនាយកដ្ឋាន ក.ប.ប បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីលក្ខណវិនិច្ឆ័យនៃមន្ទីរពិសោធន៍យោង និងមន្ទីរពិសោធន៍ផ្លូវការ

ភ្នំពេញ: លោក  ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការី នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ ។

កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពី លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការ ជាប្រតិភូតំណាងក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងក្រោមអធិបតីភាព លោម តឹក រ៉េតសំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីលក្ខណវិនិច្ឆ័យនៃមន្ទីរពិសោធន៍យោង និងមន្ទីរពិសោធន៍ផ្លូវការ នៅទីស្ដីការគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមមានឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន និងមន្រ្តីជំនាញពាក់ព័ន្ធ។