ប្រមុខដឹកនាំរដ្ឋាភិបាលរបស់ប្រទេសបារាំងបានថយក្រោយមួយជំហាន ដោយប្រកាសផ្អាកការដំឡើងពន្ធប្រេងឥន្ធនៈ និងបានទទួលជួបជាមួយមេដឹកនាំក្រុមបាតុករ។ការថយក្រោយមួយជំហានរបស់រដ្ឋាភិបាលបារាំង ត្រូវបានធ្វើឡើងខណៈដែលក្រុមបាតុករអាវកាក់លឿង បានចេញធ្វើបាតុកម្មប្រឆាំងនឹងការដំឡើងតម្លៃពន្ធប្រេងឥន្ធនៈរយៈពេលជាង៣សប្តាហ៍កន្លងមកហើយ។
ក្នុងរយៈជាង៣សប្តាហ៍នៃក្បួនបាតុកម្មរបស់ប្រជាពលរដ្ឋបារាំងបានធ្វើអោយមនុស្សចំនួន៣នាក់បានបាត់បង់ជីវិត ក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករជាមួយកងកម្លាំងប៉ូលីស។ នៅពេលនេះក្បួនបាតុកម្មរបស់ប្រជាបាតុករក៏ត្រូវស្ងប់ស្ងាត់បន្តិចដែរ ក្រោយពីនាយករដ្ឋមន្ត្រីបារាំង បានជួបជាមួយមេដឹកនាំបាតុករនិងប្រកាសផ្អាកការយកពន្ធតម្លៃប្រេងឥន្ធនៈ ៕