ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ លោកវេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ទទួលជួបពិភាគ្សាការងារជាមួយលោកស្រី Aparna Subramani នាយកប្រតិបត្តិនៃធនាគារពិភពលោក ក្នុងគោលបំណងស្វែងយល់អំពីដំណើរវិវត្តន៍រីកចម្រើននៃវិស័យកសិកម្ម និងស្វែងយល់ពីបញ្ហាប្រឈមនានា។
លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងថា ធនាគារពិភពលោកដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មនេះតែម្តងពីប្រទេសដែលខ្វះស្បៀងសម្រាប់ប្រជាជន មកជាប្រទេសដែលមានអតិរេកស្បៀង និងផលិតផលិតផលកសិកម្មដើម្បីធ្វើការនាំចេញ។
ទន្ទឹមនឹងនេះ វិសាលភាពនៃការអភិវឌ្ឍក្នុងវិស័យនេះនៅមិនទាន់អស់សក្តានុពលនោះទេ ដោយនៅមានបញ្ហាប្រឈមមួយចំនួនដែលក្រសួង និងវិស័យកសិកម្មកំពុងជួបប្រទះដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធនធានមនុស្ស នៅមានកម្រិត ដោយមិនទាន់ឆ្លើយតបបានគ្រប់ជ្រុងជ្រោយនៅឡើយ។ បញ្ហាទាំងអស់នេះ ជាកត្តាមួយសំខាន់នាំឲ្យមានការប៉ះពាល់ដល់ការបំពេញខ្សែច្រវាក់តម្លៃបន្ថែមផលិតកម្មកសិកម្ម និងភាពប្រកួតប្រជែង។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម និងធានានិរន្តរភាពនៃការអភិវឌ្ឍ ទន្ទឹមនឹងនេះសម្រេចឲ្យបាននៃចក្ខុវិស័យរបស់ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ ។
លោកស្រី Aparna Subramani បានកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានជួយប្រែក្លាយកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាបានយ៉ាងល្អប្រសើរ ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយធនាគារពិភពលោកដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្ម៕

