ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន បានដាក់ឱ្យប្រើប្រាស់នៅក្នុង​​សាលាបឋមសិក្សាព្រះនរោត្តម

មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន បានដាក់ឱ្យប្រើប្រាស់នៅក្នុង​​សាលាបឋមសិក្សាព្រះនរោត្តម
ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុង​​សាលាបឋមសិក្សាព្រះនរោត្តម ក្រោមវត្តមាន អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា មជ្ឈមមណ្ឌលសិក្សាឌីជីថលជប៉ុន គឺជាការផ្ដល់ជូនពីក្រុមហ៊ុនជប៉ុនប្រចាំនៅកម្ពុជា។ មជ្ឈមណ្ឌលនេះនឹងជួយលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្ស ក្នុងជំនាញសតវត្សទី២១ ដើម្បីពង្រឹងការយល់ដឹងពីមុខវិជ្ជាស្ទែម(STEM) និងចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងកម្មវិធីសិក្សា ដែលមានលំនាំការសិក្សាអប់រំពីប្រទេសជប៉ុន៕