ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធន កម្មច្បាប់បោះឆ្នោត គឺត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ សម្រេចប្រគល់ជូន ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍​ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ។

សេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានរាជរដ្ឋាភិបាលធ្វើឡើង កាលពីពេល ថ្មីៗនេះ ដើម្បីការពារបរិយាសបោះឆ្នោតឱ្យដំណើរការទៅដោយរលូន តាមបែបលទ្ធិប្រជាធិបតេយ្យ ជាពិ សេសច្បាប់នេះ មានគោលដៅដាក់ទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនា​ញុះញង់ រារាំង ពលរដ្ឋ មិនឱ្យទៅចូលរួមបោះឆ្នោត និងម្យ៉ាងទៀត ដើម្បីទប់ស្កាត់បុគ្គលទាំង​ឡាយណា ដែលមិនចូលរួមបោះឆ្នោតមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតបាន នៅអាណត្តិក្រោយៗទៀត ។

ក្រៅពីទទួលយកសេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត រដ្ឋសភា ក៏ទទួលយកសេចក្ដីព្រាងច្បាប់៥ទៀតផងដែរ ដូចជា សេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើការធានា​ទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍន៍​វារីអគ្គិសនីស្ទឹងឫស្សី ជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍន៍​វារីអគ្គិសនីស្ទឹង​វាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង។

សេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់ឱ្យក្រុម ហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺ ព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង ។

សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធា នាទូទាត់ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តពោធិ៍សាត់ ។

សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ ព្រមលើការធានាទូទាត់ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ​ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ខេត្តស្វាយរៀង និងសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់​របស់រាជរដ្ឋាភិបាល ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់ គម្រោងអភិវឌ្ឍន៍ស្ថានីយ​ផលិត​អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង ៕