ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត ហ៊ុន ម៉ាណែត  បក្សប្រជាជនបន្តប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍សាមគ្គីជាតិ

ក្រចេះ ៖លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានចុះ​សំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជាង ៤៤ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្ស​ដែលមានភាព​ត្រឹមត្រូវខាង​នយោបាយ, មានការគាំទ្រពេញទំហឹងពីប្រជាជន, មានរចនាសម្ពន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធាន​មនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការច្បាស់លាស់ សំដៅ​ធ្វើយ៉ាងណារក្សានូវនិរន្តរភាពយូរអង្វែងសម្រាប់អនាគតនៃជាតិ និងប្រជាជនកម្ពុជា។

លោកបណ្ឌិតបន្ថែមថា កម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានគណបក្ស​នយោបាយច្រើន​ចូលរួម​នៅក្នុងការប្រកួតប្រជែង ហើយប្រជាពលរដ្ឋជាម្ចាស់ប្រទេសមានសិទ្ធិជ្រើសរើសអ្នកដឹក នាំរបស់ខ្លួនតាមរយៈ​ការបោះឆ្នោត។ ជាក់ស្តែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណ ត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ ពិតជាបានដំណើរការដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ និងគ្មានអំពើហិង្សា ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋខ្មែរប្រ មាណជាង ៨០ ភាគរយ នៃអ្នកមានឈ្មោះ​ក្នុងបញ្ជី​បោះឆ្នោត ហើយគណបក្សនយោបាយទាំង ១៧ ក៏មានឱកាសពេញលេញក្នុងការ​ធ្វើសកម្មភាព​ស្របតាមបទ​ប្បញ្ញត្តិច្បាប់ ​ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរ ដ្ឋ។ ទាំងនេះពិតជាបានបង្ហាញអំពីភាពចាស់ទុំ និងភាពម្ចាស់​ការនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងជាការឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការ​អនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

​គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំក៏នឹងនៅបន្តប្រកាន់ខ្ជាប់​នូវគោល​ការណ៍​សាមគ្គីប្រជាជាតិទាំងមូលដោយមិនរើសអើង នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអង្គព្រះមហាក្សត្រ ជាទី​គោរពសក្ការៈ ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានគង់វង្ស ព្រមជាមួ យនឹងការ​បន្តការ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើនប្រកបដោយភាពសុខដុមរមនា ដូចអា រ្យប្រទេសនានានៅក្នុងតំបន់ ជាពិសេសគ្មានការកើតឡើងវិញជាថ្មីនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចដែលធ្លាប់​កើតមានទ្បើងក្នុងពេលអតីតកាល ៕