ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សូ ម៉ារ៉ា ប្រធានក្រុមការងារ បានបន្តដឹកនាំយុទ្ធនាការឃោសនារកសំលេងឆ្នោត ក្នុងមូលដ្ឋានសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ ដោយមានការចូលរួមពីមហាជនចំនួន ៣,០៦៨នាក់

ភ្នំពេញ: លោក សូ ម៉ារ៉ា ប្រធានក្រុមការងារ លោក សួន រិនឌី តំណាងរាស្ត្រ និងលោក ជា ខេមា ប្រធានគណបក្សខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះបានបន្តដឹកនាំយុទ្ធនាការឃោសនារកសំលេងឆ្នោត ក្នុងមូលដ្ឋានសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ ដោយមានការចូលរួមពីមហាជនចំនួន ៣,០៦៨នាក់។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕