ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមាជិកក្រុមហ៊ុនMeta២២នាក់ ហាមមិនឲ្យចូលកម្ពុជាអស់មួយជីវិត

ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ហាមឃាត់បុគ្គល២២នាក់ដែលជាក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនMeta Platforms Inc. មិនឲ្យចូលកម្ពុជា។

នេះយោងតាមសេចក្តីថ្លែងការណ៍ ដែលបានផ្សព្វផ្សាយនៅព្រលប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នេះ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platforms Inc. ២២នាក់ឲ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាគឺមានលក្ខណៈនយោបាយជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។