ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្តិបណ្ឌិត សុខ ផល បញ្ជាក់ថា” ការសម្រេចចិត្តត្រូវសន្លឹកឆ្នោត១សន្លឹក មានតម្លៃស្មើនឹងអាយុជីវិតរបស់យើងគ្រប់គ្នាអាចរស់នៅយ៉ាងសុខសាន្ត ប្រទេសមានសន្តិភាព”

បាត់ដំបង៖ សន្តិបណ្ឌិត សុខ ផល សមាជិកគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាណន់  បានបញ្ជាក់ថា ការសម្រេចចិត្តត្រូវ សន្លឹកឆ្នោត១សន្លឹក មានតម្លៃស្មើនឹងអាយុជីវិតរបស់យើងគ្រប់គ្នា អាចរស់នៅយ៉ាងសុខសាន្ត ប្រទេសមានសន្តិភាព យើងបានជួបជុំក្រុមគ្រួសារ ជាតិយើងមានការរីកចម្រើន។

ការថ្លែងរបស់ សន្តិបណ្ឌិត សុខ ផល ធ្វើឡើងនៅ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងពិធីអបអរសាទររុក្ខទិវា០៩ កក្កដា ឆ្នាំ២០២៣ ក្រោមប្រធានបទ សមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ដើមឈើ១ដើម ដោយបានដាំដើមឈើប្រភេទផ្កាក្ងោក ចំនួន ១.២០០ដើម តាមដងផ្លូវពីឃុំឈើទាល ទៅភ្នំសំពៅ និងការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ លើកទី២ នៅស្រុកបាណន់ ខេត្តបាត់ដំបង និងមានការចូលរួមពីសមាជិក សមាជិកា ចូលរួមដាំចំនួន ១.២០០នាក់ផងដែរ។

សន្តិបណ្ឌិត សុខ ផល មានប្រសាសន៍ថា  បើការសម្រេចចិត្តខុសវិញ សន្លឹកឆ្នោត១សន្លឹកនេះ ក៏ធ្វើឱ្យប្រទេសជាតិមានគ្រោះមហន្តរាយធ្លាក់ចូលទៅក្នុងភាពចលាចល បង្កនូវភាពវឹកវរ កើតជាសង្រ្គាម ធ្វើឱ្យយើងបែកបាក់ក្រុមគ្រួសារផងដែរ ប្រសិនបើយើងម្នាក់ៗមិនបានយកភាពជាក់ស្តែងនៃការរីកចម្រើនក្នុងមូលដ្ឋាន ក៏ដូចនៅទូទាំងប្រទេស ដែលឃើញផ្ទាល់ភ្នែកមកពិចារណា និងវិភាគឱ្យបានល្អិតល្អន់នោះទេ ។

សន្តិបណ្ឌិត សុខ ផក បានស្នើឱ្យសមាជិក សមាជិ កាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅបោះ ឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ ក្នុងការជ្រើសរើសគណបក្ស ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពិតប្រាកដជូនប្រទេសជាតិ ។

សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដែលការបោះឆ្នោតនេះ គឺដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ក្នុងការដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខបន្តទៀត។

ពាក់ព័ន្ធនឹងទិវាដាំដើមឈើប្រភេទដើមក្ងោកនាពេលនេះដែរ សន្តិបណ្ឌិត សុខ ផល បានបញ្ជាក់ថា ដើមក្ងោកទាំង ១.២០០ដើមនេះ ត្រូវបានដាំពង្រា យអមសងខាងផ្លូវ ពីភ្នំសំពៅទៅកាន់ស្រុកបាណន់ ដែលផ្លូវមួយខ្សែនេះកំពុងតែក្រាលកៅស៊ូនេះមានប្រវែង៥ គ.ម លើផ្លូវសរុបប្រវែង ១០គ.ម ជាអំណោ យដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង។
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាណន់ បានចាត់ទុកថា ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់សម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ ការពារការបម្រែបម្រួលអាកាសធាតុកាត់បន្ថយនូវគ្រោះធម្មជាតិផ្សេងៗ ផ្តល់នូវភាពបៃតង និងលម្អទៅដោយផ្កាពណ៌ក្រហមស្រស់បំព្រងបង្អួតសម្រស់ដាក់អ្នកដំណើរឆ្លងកាត់។

ព្រៃឈើជាសម្បត្តិធម្មជាតិនេះសម្រាប់ទាក់ទាញទេសចរណ៍មកលេងរមណីយដ្ឋានប្រាសាទបាណន់ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខេត្តបាត់ដំបងផង និងការអភិរក្សវិស័យព្រៃឈើនៅកម្ពុជា ដែលជាសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានផងដែរ៕