ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គម្រប់ខួប៧ឆ្នាំ នៃការបង្កើតរូបមន្ត និងសម្ពោធចេញលក់ជាផ្លូវកានូវសមិទ្ធផលថ្មីនូវប្រេនមិសបុរាណ

ភ្នំពេញ៖  ក្នុងពិធីគម្រប់ខួប៧ឆ្នាំ នៃការបង្កើតរូបមន្ត និងសម្ពោធចេញលក់ជាផ្លូវកានូវសមិទ្ធផលថ្មីនូវប្រេន មិសបុរាណដែលរៀបចំឡើងនៅថ្ងៃទីខែ កក្តដាឆ្នាំ២០២៣។

អ្នកកែច្នៃផលកសិកម្ម ទៅជារបស់ប្រើប្រាស់ បានសម្ដែងការសប្បាយរីករាយ នៅពេលផលិតផលខ្មែរ កំពុងត្រូវបានពលរដ្ឋ មានការចាប់អារម្មណ៍ និងគាំទ្រច្រើនឡើងៗ ដែលធ្វើឲ្យពួកគេ កាន់តែមានឱកាសជួយដល់កសិករអ្នកដាំដុះ អាចរកបានប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់គ្រួសារ ។

អ្នកស្រី សិទ្ធ លីដា CEO ប្រេនមិសបុរាណ លើកឡើងថា បច្ចុប្បន្នផលិតផលរបស់ខ្មែរ កំពុងវិវឌ្ឍន៍កាន់តែមានគុណភាពល្អប្រសើរ ពេលប្រើប្រាស់ទៅមិនប៉ះពាល់សុខភាព ដែលជាហេតុ ធ្វើឲ្យកាន់តែមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរទូទៅ ។
អ្នកស្រីបានបន្តថា ជាក់ស្ដែងផលិតផលរបស់មិសបុរាណ ដែលកែច្នៃពីពន្លៃ មើមរមៀត ទឹកឃ្មុំព្រៃ រុក្ខជាតិថ្នាំខ្មែរ ឫសឈើ អំពិលទុំ កាហ្វេមណ្ឌលគិរី និងវត្ថុធាតុដើមផ្សេងៗទៀត ដែលអាចផលិតបានជាស្ក្រាប់ពន្លៃ ស្ក្រាប់រមៀត ម៉ាសបិទមុខ មានទាំងប្រភេទញាំ លាប និងស្ពុងជាដើម ដែលធ្វើឲ្យផលិតផលកៃច្នៃពីកសិផល ក្នុងរយៈពេល៧ឆ្នាំមកនេះ មានការគាំទ្រកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។
អ្នកស្រី សិទ្ធ លីដា បានបន្ថែមថា សម្រាប់កសិផល ដែលជាវត្ថុធាតុដើមទាំងអស់នេះ ត្រូវបានប្រមូល ទិញពីកសិករនៅតាមបណ្ដាខេត្តមួយចំនួន ដូចជាខេត្តព្រៃវែង កំពង់ចាម និងខេត្តមណ្ឌលគិរី ដោយក្រុមហ៊ុនបានធ្វើកុងត្រាជាមួយកសិករ ឲ្យពូកគាត់ផលិតវត្ថុធាតុដើមទាំងនោះ មិនឲ្យមានជាតិគីមី និងផ្ដល់នូវតម្លៃសមរម្យ ចំពោះពួកគាត់ ខណៈតម្រូវការវត្ថុធាតុដើមទាំងអស់នោះ មានចំនួនច្រើនតោនក្នុងមួយឆ្នាំៗ ។
លោកស្រី CEO បានបញ្ជាក់ថា សម្រាប់ផលិតផលរបស់មិសបុរាណនេះ គឺត្រូវបានទទួលស្គាល់ពីក្រសួងពាក់ព័ន្ធនានា ខណៈនាពេលកន្លងមក ក្រ សួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុញ្ញាតឲ្យចូលរួមតាំងពិព័រណ៍ផលិតផលខ្មែរ បង្ហាញទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផង ដែរ ៕