ភ្នំពេញ៖ ពាក្យចាស់ពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន! ហេតុតែមានឈាមជ័រជាកូនមហាសេដ្ឋកិច្ចជំនួញ កូនប្រុសច្បងរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជាឧកញ៉ាទាំងវ័យក្មេង ហើយចំណែកម្តាយវិញគឺ ជំទាវ ម៉ៅ ចំណាន ក៏ត្រូវបានទទួលការតែងតាំជាអ្នកឧកញ៉ាភ្លាមៗតែម្តង។
កូនប្រុសច្បងអ្នកឧកញ៉ាគិតម៉េង និងលោកជំទាវម៉ៅ ចំណាន ឈ្មោះថា គិត ស៊ូឡា ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទាន ផ្តល់គោរមងារជាឧកញ៉ា និងម្តាយជា អ្នកឧកញ៉ា កាលពីថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០២៣នេះ តាមសេចក្តីក្រាបបង្គំទួលថ្វាយពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
តាមពិតទៅ ឆ្នាំនេះឧកញ៉ា គិត ស៊ូឡា មានអាយុ១៨ឆ្នាំហើយ ហើយក៏អាចជាអ្នកស្នងមរតករបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ាគិតម៉េង ក្នុងខណៈដែលអ្នកឧកញ៉ាតែងតែបង្ហាញវត្តមានកូនប្រុសក្នុងកម្មវិធីនិងតាមបណ្ដាញសង្គមរបស់លោក ។
កលពីខែឧសភាឆ្នាំ២០២៣ កន្លងទៅ នៅក្នុងគម្រប់ខួប១៨ឆ្នាំ គិត ស៊ូឡាបានធំពេញវ័យក្លាយជាកំលោះសង្ហាដែលក្រមុំៗ កំពុងបេតីលើកូនប្រុសសេដ្ឋីស្រុកខ្មែរម្នាក់នេះ ។
កូនប្រុសច្បងរបស់អ្នកឧកញ៉ា គិត ម៉េង ដែលជាចំណង់ដៃរួមគ្នាជាមួយលោកជំទាវ ម៉ៅ ចំណាន គឺឈ្មោះ គិត ស៊ូឡា ពេលនេះមានវ័យ ១៨ឆ្នាំហើយ។
អ្នកឧកញ៉ាបានរំលឹកថា ដំណើរឆ្ពោះទៅរកភាពពេញវ័យរបស់កូនគឺជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំ និងអត្តចរិតរបស់កូន។ កូនបានជម្នះនឹងបញ្ហាប្រឈម ដោយភាពក្លាហានមិនងាករេ ហើយឧបសគ្គនីមួយៗបានធ្វើឱ្យកូនកាន់តែខ្លាំងឡើង។
កូនប្រុស ចូរចាំថាជីវិតជាមនុស្សធំម្នាក់មិនតែងតែងាយស្រួលនោះទេ ប៉ុន្តែកូនមានកម្លាំងដើម្បីជម្នះរាល់ឧបសគ្គដែលចូលមកក្នុងផ្លូវរបស់កូន។