ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អញ្ជើញឈ្មោះរស់ គន្ធា ជាប្តី និងប្រពន្ធ ឈ្មោះផេងលី​ ចន្នី ឲ្យចូលខ្លួនមកដោះស្រាយបំណុល

 

ភ្នំពេញ៖ លោកសួស សុវត្តិ ជាម្ចាស់បំណុល កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានចេញលិខិតអញ្ជើញកូនបំណុល ឈ្មោះរស់ គន្ធា ជាប្តី និងប្រពន្ធ ឈ្មោះផេងលី​ ចន្នី ឲ្យចូលខ្លួនមកដោះស្រាយបំណុល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ជាកំណត់ ។ ប៉ុន្តែពីរនាក់ប្តីប្រពន្ធមិនបានចូលខ្លួនមកដោះស្រាយ តាមការអញ្ជើញរបស់ម្ចាស់បំណុលឡើយមកដល់ថ្ងៃទី១៨ ខែកក្កដានេះ ។

លោកសួស សុវត្តិ ជាម្ចាស់បំណុល បានប្រាប់ ដេលី​ខ្មែរ នៅថ្ងៃទី១៨ ខែកក្កដា នេះថា​ កូនបំណុលទាំងពីរនាក់នោះមិនបានចូលខ្លួនមកដោះស្រាយបំណុល តាមការអញ្ជើញ របស់លោកឡើយ ។

លោកសួស សុវត្តិ បានបញ្ជាក់ទៀតថា មិនតែចូលខ្លួនមកដោះស្រាយបំណុលប៉ុណ្ណោះទេ (បុគ្គលទាំងពីរនាក់ប្តីប្រពន្ធ) ថែមទាំងប្លុក ហ្វេសប៊ុកចោល និងដូរលេខទូរសព័្ទតេមិនចូលទៀតផង ។ លោកនឹងធ្វើលិខិតអញ្ជើញ ឲ្យចូលខ្លួនមកដោះស្រាយគ្នា​នៅលើក ក្រោយជាបន្តទៀត ។