ក្រចេះ: យប់ថ្ងៃទី 26 ខែកក្កដាឆ្នាំ 2023 វេលាម៉ោង 11: 44 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តសាំយុ៉ងពីរគ្រឿងដឹកជញ្ជូនអនុផលព្រៃឈើចេញពីខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះមក ដល់ចំណុចស្ពានកាកត់ស្ថិតក្នុង ភូមិដីសម្បទានកាកត់ ឃុំសំបុកស្រុកចិត្តបុរី ខេត្តក្រចេះ។
រថយន្តទាំងពីរគ្រឿងនោះដោយគេស្គាល់ថាម្ចាស់ឈ្មោះ (ពេជ្រ )បានរេចង្កូតបុករថយន្តកាមរីឆ្លាមពាក់ផ្លាក លេខ(2A 04 80 )ដែលជារថយន្គរបស់មន្ត្រីទាហានម្នាក់ធ្វើឲ្យធ្លាក់ចូលប្រឡាយហើយរងរបួសយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អមិនធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
នៅពេលនោះដែររថយន្តសាំយ៉ុងទាំងពីគ្រឿងនោះបានបន្តល្បឿនយ៉ាងលឿនឆ្ពោះទៅទីរួមខេត្តក្រចេះហើយមកដល់ចំណុចស្ពានទេរស្ថិតនៅក្នុងភូមិរកាកណ្តាលពី សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ថយន្តទាំងពីរគ្រឿងនោះក៏ចូលនៅក្នុងការ៉ាសសាំងតេលាគល់ស្ពានទេបាត់ទៅ។
មួយជន្ទុះក្រោយមក៏មានមន្ត្រីអធិការរងក្រុងហើយក៏ដូចជាមន្ត្រីប៉ុស្តិ៍រដ្ឋបាលសង្កាត់រកាកណ្ដាល។ បានចុះមកដល់ទីតាំងការ៉ាសសាំងតេលាគល់ស្ពានទេដែលមានម្ចាស់(ឈ្មោះ រ៉ែន )។
នៅពេលនោះដែរសមត្ថកិច្ចមន្ត្រីអធិការរងក្រុងហើយក៏ដូចមន្ត្រីប៉ុស្តិ៍រដ្ឋបាលរកាកណ្ដាលក៏បានសួរនាំម្ចាស់ការ៉ាសសាំងពីរឿងរថយន្តសាំយ៉ុងទាំងពីរគ្រឿងនោះបានមកសម្ងំនៅក្នុងការ៉ាសសាំងរបស់ខ្លួន។
ក៏ប៉ុន្តែបែរជាម្ចាស់ការាសសាំងមិនបានសហការជាមួយមន្ត្រីសមត្ថកិច្ចនុះឡើយហើយក៏មិនអនុញ្ញាតឲ្យសមត្ថកិ ច្ចចូលទៅពិនិត្យទៅលើរថយន្តដែលបង្កហេតុនិងដឹកអនុផលព្រៃឈើនោះដែ។
លុះព្រឹកឡើងថ្ងៃទី 27 ខែកក្កដាឆ្នាំ2023វេលាម៉ោង8 :35 នាទីក៏មានព្រះរាជ្ញារងដឹកនាំដោយលោករ៉ាបូរ៉ាន់ឌី និងកម្លាំងជម្រុះខេត្តក្រចេះចុះឆែកឆេការ៉ាសសាំងតេលាខាងលើនុះ ក៏ប្រទះឃើញគំនរឈើប្រណិតជាច្រើន ម៉ែត្រគីប(ដូចជាឈើនាងនួន ឈើបេង នឹងឈើសាក្រម នឹងក្តាដួងចែម)ដែលក្រុមឈ្មួញយកមកលាក់ទុកនិងបម្រុងដឹកយកទៅចែកចាយនៅតាមបណ្ដាខេត្តផ្សេងៗមហាជនបានដាក់ការសង្ស័យទៅលើម្ចាស់ការាសសាំងតេលាដែលមានម្ចាស់ឈ្មោះ(រ៉ែន )ប្រហែ លជាមេខ្លោងនៅពីក្រោយខ្នងក្រុមជនល្មើសដឹកជញ្ជូនអនុផលព្រៃឈើនៅខេត្តក្រចេះនេះហើយមើលទៅបាន ជាហ៊ានឲ្យក្រុមឈ្មួញយកឈើមកលាក់ទុកនៅក្នុងឃ្លាំងការ៉ាសសាំងរបស់ខ្លួនជាច្រើនយ៉ាងនេះ។
ពលរដ្ឋស្នើសុំឲ្យអភិបាលនៃគណៈអភិបាលខេត្តក្រចេះ គឺ លោក វ៉ា ថន ហើយក៏ដូចជា លោក សាន ប៊ុនថានមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ សូមជួយពិនិត្យទៅលើបទល្មើសព្រៃឈើនៅក្នុងទឹកដីការគ្រប់គ្រងរបស់ខ្លួនផងទាន៕