ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ​ ៖ សេនារីយ៉ូពីរ ត្រូវជ្រើសរើសដើម្បី អនុញ្ញាតឱ្យអ្នកមកបន្តវេនឡើងកាន់តំណែងពីដើមអាណត្តិតែម្តង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កន្លងមក គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដាក់ចេញសេនារីយ៉ូចំនួនពីរ ដោយសេនារីយ៉ូទីមួយ អ្នកចាស់នឹងឡើងកាន់អំណាចរយៈពេល១ ឬ២ឆ្នាំ ចាំផ្ទេរទៅអ្នកបន្តវេន និងសេនារីយ៉ូទីពីរ ឱ្យអ្នកបន្តវេនឡើងកាន់អំណាចពីដើមអាណត្តិតែម្តង ។

សម្តេចតេជោ​ បានបញ្ជាក់ថា សេនារីយ៉ូទាំងពីរនេះ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានជ្រើសយកសេនារីយ៉ូទីពីរ គឺអនុញ្ញាតឱ្យអ្នកមកបន្តវេនឡើងកាន់តំណែងពីដើមអាណត្តិតែម្តង។

សម្តេចតេជោ ហ៊ុន សែន  បានប្រកាសឲ្យដឹងបែបនេះ ក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ៕