ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​ទឹក​ភ្លៀង​ធ្លាក់​នៅថៃ្ង​ទី០៣​ សីហា​ នេះបណ្ដាលឱ្យទឹកហូរធ្លាក់មកជន់លិចផ្លូវជាតិលេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៩៩-១០០​ ក្នុងស្រុក​ភ្នំស្រួច

កំពង់ស្ពឺ៖ ស្ថានភាព​ទឹក​ភ្លៀង​ធ្លាក់​នៅថៃ្ង​ទី០៣​ សីហា​ ២០២​៣​នេះបណ្ដាលឱ្យទឹកហូរធ្លាក់មកជន់លិចផ្លូវជាតិលេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៩៩-១០០​ ភូមិទី៦​ ឃុំយាយម៉ៅ​ពេជ្រ​និល​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ។
នេះយោងតាមផេកហ្វេកប៊ុកផ្លូវការ របស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា សូមបងប្អូន​ប្រជាពលរដ្ឋ​ ដែលធ្វើ​ដំណើរ​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ដកំពង់ស្ពឺ​ ផ្លូវ​ជាតិ​លេខ​៤​ ជ្រាប​និងប្រុងប្រយ័ត្នខ្ពស់បំផុត​ ដោយបញ្រ្ចាសឡេីងទៅ​ផ្លូវ​ល្បឿន​លឿន​ បណ្ដោះអាសន្ន​ ។ សមត្ថកិច្ច​នគរបាលកំពុង​សម្របសម្រួល​​ចរាចរណ៍​ ៕