ក្រចេះ៖ មន្ត្រីកងរាជអាវុធហត្ថ ខេត្តក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់បានរថយន្តមួយគ្រឿងម៉ាក់ ហាយឡែនឌឺ ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 2N-4148 ដែលបានដឹកឈើពីខេត្តស្ទឹងត្រែងចូលមកខេត្តក្រចេះ នៅវេលាម៉ោង៥ និង៥៨នាទីថ្ងែទី១១ខែសីហាឆ្នាំ២០២៣។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ការបង្រ្កាបរថយន្តដឹកឈើនេះ យោងតាមបទបញ្ជាពីលោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តក្រចេះ
នៅវេលាម៉ោង៥-៥៨នាទី ថ្ងែទី១១ខែសីហាឆ្នាំ២០២៣ បានបញ្ជារឲ្យ កម្លាំងអាវុធហត្ថ ស្នាក់ការ សន្តិសុខ ៧១០ ចំនួន ០៣នាក់រថយន្ត២គ្រឿងអាវុធ១ដើមដឹកនាំដោយលោក អនុសេនីយ៍ឯក ស្រី សុីនា ប្រធានស្នាកការណ៍ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនិង ស្នាក់ការ សន្តិសុខ ៧២២ បានសហការបង្រ្កាបរថយន្ត១គ្រឿងម៉ាក់ ហាយឡែនឌឺ ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 2N-4148 ដែលបានដឹកឈើពីខេត្តស្ទឹងត្រែងចូលមកខេត្តក្រចេះ ហើយបាន កងរាជអាវុធហត្ថ ខេត្តក្រចេះ បង្ក្រាបបាននៅចំនុចUTM (625018-1455883)ស្ថិតនៅភូមិអូរព្រះ ឃុំ អូរគ្រៀង ស្រុកអូគ្រៀសែនជ័យ ខេត្តក្រចេះ។
លោក អនុសេនីយ៍ឯក ស្រី សុីនា បានបញ្ជាក់ថា បច្ចុប្បន្ន វត្ថុតាង(ឈើអា ប្រភេទសាត្រាវចំនួន២ដុំ៨សន្លឹកនិងរថយន្តចំនួនមួយគ្រឿង)បានប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដើម្បីចាត់ការតាមនីតិវិធី ៕
