ភ្នំពេញ៖ ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋាន ក.ប.ប. សូមគោរពជូនពរ និងអបអរសាទរដ៏ស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលឃុំគ្រងរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

