ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក កែវ រ័ត្នមុនី មន្រ្តីអន្តោប្រវេសន៍ និងប្រពន្ធរងការចោទពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះ​​ឧបករណ៍អាចជួញដូរបា

ភ្នំពេញ: លោក គួច សុងទី អាយុ៣៧ឆ្នាំ បានដាក់ពាក្យបណ្តឹង ប្តឹង លោក កែវ រ័ត្នមុនី ជាអនុប្រធានយកដ្ឋានស៊ើបអង្កេត និងអនុត្តនិតិវិធី នៃអគ្គនាយ កដ្ឋានអន្តោប្រវេសន៍ពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចលើឧបករណ៍អាចជួញដូរបាន។


យោងតាមពាក្យបណ្តឹងចុះថ្ងៃទី២៨ខែកក្ដដាឆ្នាំ២០២៣ ខាងភាគីដើមបណ្តឹងបានស្នើសុំ លោក ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលពហ្មទណ្ឌ សុំប្ដឹងពីឈ្មោះ កែវ រ័ត្នមុនី ភេទប្រុស អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ ប៊ុត សរតារាវណ្ណ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះលេខ២០០E០ ផ្លូវ១៣០ ភូមិ២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នៅក្នុងពាក្យបណ្តឹងគឺ «ចោទពីបទ រំលោភលើទំនុកចិត្ដ និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន »។ នៅក្នុង​លិខិតរបស់​​ដើមប្តឹងបាន​​សរសេរថា «តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន លោក ឧត្តមសេនីយ៍ឯក ប្រធាន មេត្តាជ្រាបថាៈ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ ឈ្មោះ ឌុច បុត្រនិតា បានលក់ដីមួយកន្លែងដែលមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12080108-1050 ស្ថិតនៅ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យទៅឈ្មោះ កែវ រ័ត្នមុនី និងប្រពន្ធឈ្មោះ ប៊ុត សរតារាវណ្ណ» ។
កាលពីកន្លងទៅ ឈ្មោះ កែវ រ័ត្នមុនី និងប្រពន្ធ ឈ្មោះ ប៊ុត សរតារាវណ្ណ បានធានាអះអាងថានឹងប្រគល់ប្រាក់ចំនួន ៥៥.០០០$(ប្រាំម៉ឺនប្រាំពាន់ដុល្លាអាមេរិក) ឲ្យទៅឈ្មោះ ឌុច បុត្រនិតា ជាប្រាក់ថ្លៃទិញដី នៅពេលកាត់ឈ្មោះផ្ទេរកម្មសិទ្ធដីខាងលើរួចរាល់ ។
ប៉ុន្តែខាង​​ដើមប្តឹងបាន​លើកឡើងថា លុះពេលកាត់ឈ្មោះផ្ទេរម្ចាស់កម្មសិទ្ធដីខាងលើរួចរាល់ ឈ្មោះ កែវ រ័ត្នមុនី និងប្រពន្ធឈ្មោះ ប៊ុត សរតារាវណ្ណ បានចេញមូលប្បទានប័ត្ររបស់ធនាគា វឌ្ឍនៈអាស៊ីចំកាត់ ចំនួន០១សន្លឹក លេខ 883400 ទឹកប្រាក់ ចំនួន ៥៥.០០០$(ប្រាំម៉ឺនប្រាំពាន់ដុល្លារអាមេរិក) កំណត់កាលបរិច្ឆេទបើកប្រាក់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ជា ប្រាក់ថ្លៃទិញដី ពេលឈ្មោះ ឌុច បុត្រនិកាយកមូលប្បទានប័ត្រទៅបើកប្រាក់នៅធនាគារ ស្រាប់តែខាង បុគ្គលិកធនាគារបានបញ្ចាក់ថាមូលប្បទានប័ត្រខាងលើនេះពុំមានសាច់ប្រាក់ទេ។
បន្ទាប់មកឈ្មោះ ឌុច បុត្រនិតា បានទំនាក់ទំនងទៅឈ្មោះ កែវ រ័ត្នមុនី និងប្រពន្ធឈ្មោះ ប៊ុត សរតារាវណ្ណ ដើម្បីដោះស្រាយពីបញ្ហានេះ ប៉ុន្តែ ឈ្មោះទាំងពីរខាងលើព្យាយាមគេចវេសមិនព្រមដោះស្រាយ និងបិទទូរសព្ទផ្តាច់ការទាក់ទងរហូតដល់បច្ចុប្បន្ន ។
ដើមបណ្តឹងបានស្នើលោកឧត្តមសេនីយ៍ឯក ប្រធាន មេត្តាជួយស្រាវជ្រាវនិងរកយុត្តិធម៌ឲ្យលោក ដោយសារតែ លោក កែវ រ័ត្នមុនី និងប្រពន្ធឈ្មោះ ប៊ុត សរតារាវណ្ណ បានព្យាយាមគេចវេសមិនព្រមដោះស្រាយ និងបិទទូរសព្ទផ្តាច់ការទាក់ទងរហូតដល់បច្ចុប្បន្ននេះ។