ភ្នំពេញ៖ ឧកញ៉ា ភូ វាសនា ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំខេត្តបាត់ដំបង សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តម ភូ ពុយ ដែលត្រូវបានជាប់សមាជិកសភា ហើយបានជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលបាត់ដំបងនីតិកាលទី៧ ឆ្នាំ២០២៣ក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំបាទនិងភរិយា សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ភូ ពុយ ដែលត្រូវបានជាប់សមាជិកសភា ហើយបានជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលបាត់ដំបង នីតិកាលទី៧ឆ្នាំ២០២៣ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយ គំរូវីរភាពដ៏អស្ចារ្យ ក្នុងការបម្រើសង្គមជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។
ជាថ្មីម្តងទៀត ខ្ញុំបាទ សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនចំពោះឯកឧត្តមនិងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូម បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕