ភ្នំពេញ: ប្រភពព័ត៌មានពីមេធាវីដើមបណ្តឹងនិងមន្រ្តីតុលាការ បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែសីហានេះថា នៅល្ងាចនេះ តុលាការសម្រេច ដោះលែងជនសង្ស័យ ឈ្មោះលោក កែវ រ័ត្នមុនី ជាមន្រ្តីអន្តោប្រវេសន៍ និងប្រពន្ធឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ហើយ ដែល រងបណ្តឹងលើសំណុំរឿង ឆបោកនិងមិនបំពេញកាតព្វកិច្ចលើឧបករណ៍អាចជួញដូរបាន។
ជនជាប់ចោទទាំងពីរនាក់ប្តីប្រពន្ធ កាលពីថ្ងៃទី២៦ ខែសីហានេះ ត្រូវបានមន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនលើសំណុំរឿងឆបោក។
នៅថ្ងៃដដែលនេះ តុលាការក្រុងភ្នំពេញបាននាំខ្លួន លោក កែវ រ័ត្នមុនី មន្រ្តីអន្តោប្រវេសន៍ និងប្រពន្ធ លើករណី បទឆបោក ហើយនៅរសៀល ថ្ងៃទី២៧ខែ សីហានេះ ចៅក្រម សម័យ លីនដា បានសាកសួរបន្តនីតិវិធីបន្ថែមទៀត។
មេធាវីដើមចោទបានបញ្ចាក់ថា ជុំវិញករណីឆបោកនេះភាគីម្ខាងនឹងទទួលទោសតាមផ្លូវច្បាប់ ពីព្រោះអង្គហេតុមិនអាចលើកលែងបទចោទបានទេ ហើយករណី នេះជនជាប់ចោទនឹងទទួលខុសត្រូវតាមផ្លូវច្បាប់។
លោក គួច សុងទី អាយុ៣៧ឆ្នាំ បានដាក់ពាក្យបណ្តឹង ប្តឹង លោក កែវ រ័ត្នមុនី ជាអនុប្រធានយកដ្ឋានស៊ើបអង្កេត និងអនុត្តនិតិវិធី នៃអគ្គនាយ កដ្ឋានអន្តោ ប្រវេសន៍ពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចលើឧបករណ៍អាចជួញដូរបាន។
យោងតាមពាក្យបណ្តឹងចុះថ្ងៃទី២៨ខែកក្ដដាឆ្នាំ២០២៣ ខាងភាគីដើមបណ្តឹងបានស្នើសុំ លោក ឧត្តមសេនីយ៍ ឯក ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សុំប្ដឹងពីឈ្មោះ កែវ រ័ត្នមុនី ភេទប្រុស អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ ប៊ុត សរតារាវណ្ណ អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះលេ ខ២០០E០ ផ្លូវ១៣០ ភូមិ២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នៅក្នុងពាក្យបណ្តឹងគឺ «ចោទពីបទ រំលោភលើទំនុកចិត្ដ និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន »។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ ឈ្មោះ ឌុច បុត្រនិតា បានលក់ដីមួយកន្លែងដែលមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12080108-1050 ស្ថិតនៅ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យទៅឈ្មោះ កែវ រ័ត្នមុនី និងប្រពន្ធឈ្មោះ ប៊ុត សរតារាវណ្ណ» ។
កន្លងទៅ ឈ្មោះ កែវ រ័ត្នមុនី និងប្រពន្ធ ឈ្មោះ ប៊ុត សរតារាវណ្ណ បានធានាអះ អាងថានឹងប្រគល់ប្រាក់ចំនួន ៥៥.០០០$(ប្រាំម៉ឺនប្រាំពាន់ដុល្លាអាមេរិក) ឲ្យទៅឈ្មោះ ឌុច បុត្រនិតា ជាប្រាក់ថ្លៃទិញដី នៅពេលកាត់ឈ្មោះផ្ទេរកម្មសិទ្ធដីខាងលើរួចរាល់ ។
លុះពេលកាត់ឈ្មោះផ្ទេរម្ចាស់កម្មសិទ្ធដីខាងលើរួចរាល់ ឈ្មោះ កែវ រ័ត្នមុនី និងប្រពន្ធឈ្មោះ ប៊ុត សរតារាវណ្ណ បានចេញមូលប្បទានប័ត្ររបស់ធនាគា វឌ្ឍនៈអាស៊ីចំកាត់ ចំនួន០១សន្លឹក លេខ 883400 ទឹកប្រាក់ ចំនួន ៥៥.០០០$(ប្រាំម៉ឺនប្រាំពាន់ដុល្លារអាមេរិក) កំណត់កាលបរិច្ឆេទបើកប្រាក់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ជា ប្រាក់ថ្លៃទិញដី ពេលឈ្មោះ ឌុច បុត្រនិកាយកមូលប្បទានប័ត្រទៅបើកប្រាក់នៅធនាគារ ស្រាប់តែខាង បុគ្គលិកធនាគារបានបញ្ចាក់ថាមូលប្បទានប័ត្រខាងលើនេះពុំមានសាច់ប្រាក់ទេ។
បន្ទាប់មកឈ្មោះ ឌុច បុត្រនិតា បានទំនាក់ទំនងទៅឈ្មោះ កែវ រ័ត្នមុនី និងប្រពន្ធឈ្មោះ ប៊ុត សរតារាវណ្ណ ដើម្បីដោះស្រាយពីបញ្ហានេះ ប៉ុន្តែ ឈ្មោះទាំងពីរខាងលើព្យាយាមគេចវេសមិនព្រមដោះស្រាយ និងបិទទូរសព្ទផ្តាច់ការទាក់ទងរហូតដល់បច្ចុប្បន្ន ។
ដោយសារតែ លោក កែវ រ័ត្នមុនី និងប្រពន្ធឈ្មោះ ប៊ុត សរតារាវណ្ណ បានព្យាយាមគេចវេសមិនព្រមដោះស្រាយ និងបិទទូរសព្ទផ្តាច់ការទាក់ទងរហូតដល់បច្ចុប្បន្ននេះ។
