ភ្នំពេញ: ឯកឧត្តមឧកញ៉ា ឆាយ សុធា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់ត្របែក ខេត្តព្រៃវែង សូមគោរពជូនពរនិងអបអរសាទរ ចំពោះឧត្តមសេនីយ៍ទោ ជូន ណារិន ដែលត្រូវបានតែងតាំងជាស្នងការរាជធានីភ្នំពេញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសម្រេចផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ។ នេះបើយោងតាមប្រកាសចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួង សួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕
