ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃព្រះរាជាណាចក្រកម្ពុជានឹងចាប់ផ្ដើមចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត ២ម៉ឺននាក់ មកពីបណ្ដារោងចក្រនានា ស្ថិតក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
កម្មវិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនេះ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក នឹងអញ្ជើញសំណេះសំណាលជាមួយកម្មករកម្មការិនី ១៨០០០នាក់ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ ក្បែរវត្តព្រៃស្ពឺ រាជធានីភ្នំពេញ។
