ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បណ្ឌិត ហ៊ុន ម៉ាណែត​៖ រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំអាណត្តិមុនបានកសាង និងបន្សល់ទុក

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងរួមគ្នាថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំអាណត្តិមុនបានខិតខំកសាង និងបន្សល់ទុកដល់កូនចៅជំនាន់ក្រោយដូច សព្វថ្ងៃនេះ។
កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងពិធីចុះជួបកម្មករនិយោជិត និងម្ចាស់រោងចក្រនានា នៅព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសិហា ឆ្នាំ២០២៣ ។
ឯកឧត្តមបានបញ្ជាក់ថា គោលបំណងចំនួន២ ដែលជួបជាមួយបងប្អូនកម្មករនិយោជិតនាថ្ងៃនេះ ក្នុងនោះទីមួយ គឺអរគុណចំពោះបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រនានា ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងបានចូលរួមជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបំពេញការងារក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។ ចំណែកទី២ រាជរដ្ឋាភិបាលអាណត្តិថ្មីប្ដេជ្ញាចិត្តចំពោះបងប្អូនប្រជាពលរដ្ឋ អំពីកម្មវិធីគោលនយោបាយនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ៕