ភ្នំពេញ៖ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសប្រគល់ភារកិច្ចជាក់ស្ដែងចំពោះមុខដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវប្រជុំ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត ផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ឱ្យបានរួចរាល់មុនថ្ងៃភ្ជុំបិណ្ឌ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានឲ្យដឹងថា កម្មវិធីគោលនយោបាយគន្លឹះអាទិភាពទាំង ៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងអាណត្តិទី៧នេះ គឺត្រូវអនុវត្តភ្លាមៗក្នុងឆ្នាំ ២០២៣នេះ តែម្ដងគឺមិនអាចរងចាំឡើយចំពោះការងារបម្រើប្រជាពលរដ្ឋ។
កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងពិធីចុះជួបកម្មករនិយោជិត និងម្ចាស់រោងចក្រនានា នៅព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសិហា ឆ្នាំ២០២៣ ៕