ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានមន្ទីរកសិកម្មខេត្តកោះកុង រួមជាមួយកូនចៅគូកនទទួលសំណូករាប់សែនដុល្លារជាថ្នូរបើកដៃឱ្យមានបទល្មើសនេសាទ ក្នុងដែនសមុទ្រ

រកោះកុងៈ លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខែត្រកោះកុង និងនាយផ្នែករដ្ឋបាលជលផល ស្រុកបទុមសាគរ រួម

ជាមួយបក្ខពួកជាច្រើននាក់ទៀតបានទទួលសំណូកដែលជាថ្នូរការបើកដៃឱ្យមានបទល្មើសទិញផលនេសាទទិញខ្យងស នៅតំបន់សមុទ្រ
ស្ថិតក្នុង ឃុំថ្មស ស្រុកបទុមសាគរ ខែត្រកោះកុង។ នេះយោងតាមបង្កាន់ដៃទទួលប្រាក់ និងសេចក្ដីរាយការណ៍ពីអ្នកនេសាទរស់នៅតំបន់ខាងលើដែលអង្គភាព «បាយ៉ង់ថាមស៍» ទទួលបាននៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

ការនេសាទ ខ្យងស ត្រូវបានគេហាមប្រាមមិនឱ្យនេសាទនោះទេ។ ពីព្រោះវាជាបទល្មើសមួយប៉ះពាល់ដល់ជីវៈចម្រុះបាតសមុទ្រយ៉ាងធ្ងន់
ធ្ងរជាទីបំផុតដោយសារការ នេសាទខ្យងស នេះគេត្រូវប្រើឧបករណ៍រាស់ចាក់ចូលក្នុងបាតសមុទ្រដ៏ជ្រៅ។ ប៉ុន្តែនៅតំបន់ថ្មស ក្នុងដែនស
មត្ថកិច្ចគ្រប់គ្រងដោយលោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខែត្រកោះកុង មានការនេសាទខុសច្បាប់យ៉ាង
ពេញទំហឹងគគ្រឹគគគ្រេងបំផ្លាញជីវៈចម្រុះផ្សេងៗជាច្រើនប្រភេទ។ គេបានដឹងថា មានការនេសាទ «ខ្យងស» នៅតំបន់ថ្មស ព្រោះគេឃើញ
ថៅកែ ទិញខ្យងស ព្រោងព្រាតនៅទីនោះ។

ថៅកែម្នាក់សុំមិនបញ្ចេញឈ្មោះ និងអត្តសញ្ញាណ បានឱ្យអ្នកសារព័ត៌មានដឹងនៅរសៀលថ្ងៃទី៣០ ខែសីហា នេះថា ក្នុងមួយបាវ ខ្យងស
គេត្រូវបង់លុយ៤.០០០ (បួនពាន់) រៀលទៅឱ្យមន្រ្តីជលផល និងក្នុងមួយថ្ងៃគេអាចនេសាទអូសខ្យងស បានចំនួនពី ២.០០០ (ពីរពាន់) បាវ
ទៅ៣.០០០ (បីពាន់) បាវ។

លោកថៅកែទិញខ្យងស បន្តទៀតថា លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខែត្រកោះកុង និងលោកនាយផ្នែករដ្ឋបាលជល
ផល ស្រុកបទុមសាគរ តម្រូវឱ្យអ្នកទិញខ្យងសបង់លុយសំណូកជូនពួកលោកមន្រ្តី «តាមវីង» និង «តាមធនាគារ ឬណាត់ជួបគ្នាឱ្យលុយ
ផ្ទាល់ដៃ» ភាគច្រើនពីព្រោះគេខ្លាចបែកការណ៍។

ថៅកែទិញខ្យងស បានសង្កត់ធ្ងន់ថា លុយសំណូកដែលត្រូវបង់ជូន លោកមន្រ្តី បែងចែកជាពីរចំណែកសម្រាប់ លោកប្រធានមន្ទីរផ្សេង
និងចំណែកសម្រាប់ លោកនាយផ្នែករដ្ឋបាលជលផល ផ្សេងទៀត។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ី ម៉េងលាង បានលើកឡើងថា អូនការចុះផ្សាយព័ត៌មានមិនជាការពិតទាំងអស់នោះ
ទេ ហើយបច្ចុប្បន្នត្រូវបានសមត្ថកិច្ចទប់ស្កាត់ និងបង្ក្រាប ហើយធ្វើឲ្យមានបាត់បង់ដល់ផលប្រយោជន៍អ្នកកាងបទល្មើល។ វានឹងបង្កើតឲ្យ
មានជាបញ្ហាដើម្បីបង្អាក់សកម្មភាពបង្ក្រាបបទល្មើសរបស់សមត្ថកិច្ច។

ប្រភពដដែលបន្តទៀតថា លោក ព្រំ សុវណ្ណា ដែលបានចាប់ទូកនេសាទជាច្រើនគ្រឿងទៀត ហើយធ្វើការផាកពិន័យរាប់ពាន់ដុល្លារក្នុងមួយ
ទូកៗ ហើយមិនបានសរសេរ វិក័យប័ត្រ បង់ទឹកប្រាក់ទេ។ លោកបានស្រាយខ្សែទូកលែងបាត់ភ្លាមៗតែម្ដង។ ចំណែកលោក ព្រំ សុវណ្ណា
នាយផ្នែករដ្ឋបាលជលផល ដែលរងការចោទថា បានទទួលបា្រក់សំណូកជាប្រចាំចាប់តាំងពីពាក់កណ្ដាល ឆ្នាំ២០២៣ មកក៍ពុំអាចសុំការ
បកស្រាយបានដែរ តាមប្រព័ន្ធតេឡេក្រាម នៅវេលា និងថ្ងៃខែឆ្នាំដដែលខាងលើនេះ។

គួររំលឹកថា ពាក់ព័ន្ធនឹងការសូកប៉ាន់ខាងលើនៅមានទឡ្ហីករណ៍ជាច្រើនទៀត ដែលអង្គភាពយើងទទួលបានដូចជា ករណីចាប់ទូកនេសាទ
មួយគ្រឿងពាក់ស្នាកលេខ១៨B ម្ចាស់ទូកនៅ កំពង់សោម ឈ្មោះ តាដាំ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ត្រូវលោក ព្រំ សុវណ្ណា នាយ
ផ្នែកជលផល ដោះលែងទូកនោះវិញនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ លោក ព្រំ សុវណ្ណា ទទួលប្រាក់សំណូកចំនួន២០លានរៀលជាថ្នូរ
នឹងការដោះលែង។ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោក អ៊ី ម៉េងលាង និង លោក ព្រំ សុវណ្ណា បានបញ្ចេញឥរិយាបថច្រងេងច្រងាង
សម្លុតចង្អុលមុខរកវាយតប់ អ្នកសារព័ត៌មាននៅមុខសាលា ឃុំថ្មស ខណៈអ្នកសារព័ត៌មានចុះផ្ដិតយករូបភាពពេលប្រជានេសាទ២០០គ្រួ
សារផ្ដិតមេដៃសុំដក ប្រធានសហគមន៍នេសាទថ្មស និងលោក ព្រំ សុវណ្ណា នាយផ្នែករដ្ឋបាលជលផល ចេញពីតំណែង៕