ដោយការស្រឡាញ់ពេញចិត្ត គាំទ្រនិងលើកកម្ពស់គុនខ្មែរ លោក អគ្គនាយក អុឹង ស៊ីវឈន់ ទឹកស្រ្ពីងប្រូវីដា កាលពីថ្ងៃទី៣០ ខែសីហានេះ និងសហការី បានចុះទៅសួរសុខទុក្ខ និងយកអំណោយមួយចំនួនចែកជូនដល់ លោកគ្រូ ឯក ពិសិដ្ឋ ដែលជាកីឡាករគុនខ្មែរជើងចាស់មួយរូប ដែលបានបង្កើតក្លឹបគុនខ្មែរ នៅខេត្តកំពង់ឆ្នាំង ដែលកំពុងមានការខ្វះខាតជាខ្លាំង។
លោកអគ្គនាយក អុឹង ស៊ីវឈន់ សូមលើកទឹកចិត្ដដល់បងប្អូនកីឡាករដែលខិតខំប្រឹងប្រែងហ្វឹកហាត់និងអភិរក្សគុនខ្មែរ របស់កម្ពុជាយើង ។
សូមបញ្ជាក់ថា កីឡាករគុនខ្មែរជើងចាស់ ឯក ពិសិដ្ឋ បានបង្កើត ក្លឹបប្រដាល់គុនខ្មែរឈ្មោះកងចក្រភ្នំតូច នៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលកំពុងមានការខ្វះខាតជាខ្លាំង ទោះបីខ្វះខាតយ៉ាងណាក៏ដោយ លោកគ្រូ ឯក ពិសិដ្ឋ នៅតែស៊ូដើម្បីគុនខ្មែរ ដើម្បីកូនខ្មែរ ៕
