ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រាប់ដល់រដ្ឋមន្រ្តីមិនចាំបាច់ហែហមលោកច្រើនពេកទេ ពេលមានកិច្ចការប្រជុំនៅក្រសួង

 

កណ្ដាល៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រាប់ ដល់សមាជិករាជរដ្ឋាភិបាលទាំងអស់មិនចាំបាច់ហែហមលោកច្រើនពេកទេ ពេលដែលមានកិច្ចការ ប្រជុំផ្ទាល់នៅក្រសួងរបស់ខ្លួន គ្រាន់តែចាត់តំណាងមកក៏បានដែរ ដើម្បីក្តាប់របាយការណ៍ និងអនុសាសន៍ ណែនាំរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមនាយករដ្ឋមន្រ្តី​ បានឲ្យដឹងបែបនេះ ក្នុងឱកាសអញ្ជើញជួប​សំណេះ​សំណាល​ជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស​ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ​ខៃកញ្ញា ឆ្នាំ២០២៣នេះ ។

ឯកឧត្តមកិត្តិទេសាភិបាល បានបញ្ជាក់ថា រដ្ឋមន្រ្តីនៅតាមក្រសួងខ្លះបានលើកពេលកិច្ចប្រជុំផ្ទាល់ របស់ក្រសួងខ្លួន ដើម្បីមកហែហមលោក ពេលចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់​បង​ប្អូនកម្មករ-កម្មការិនីនាពេលនេះ ។

ឯកឧត្តមកិត្តិទេសាភិបាល បានមានប្រសាសន៍ថា ដូចមិនចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងទេគប្បី​ប្រជុំដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើង ជាពិសេសគឺបញ្ហារបស់បងប្អូន​ប្រជាពលរដ្ឋតែម្តង​៕