ខ្ញុំបាទ អ្នកឧកញ៉ា ( បណ្ឌិត លី សាម៉េត ) ជាអធិការបតី សាកលវិទ្យាល័យ ឥន្រ្ទវិជ្ជា និងជាម្ចាស់ភាគហ៊ុនធំជាងគេ ក្នុងសាកលវិទ្យាល័យ ឥន្រ្ទា វិជ្ជា ។
សូមជំរាបដល់ សាធារណៈជន ទ្រង់ ឯកឧត្តម លោកជំទាវ ឲ្យបានជ្រាបថា មួយរយះ កន្លងមកនេះ មាន ហ្វេសប៊ុក ខ្លះ បង្ហោះ មួលបង្កាច់ខុស ពីការពិត ថា លោក ឧកញ៉ា បណ្ឌិត ឡាច សំរោង នៅជំពាក់លុយ ធ្វេីកញ្ចក់ បង្អួច នោះមិនគ្រប់ ហេីយក៏ថា មិនទាន់បានសងទៀត ។ តាមការពិត ខាងសាលាបានចុះកុងត្រា មាន ម៉ែត្រ ការេជាភស្តុតាង បានសងគ្រប់ តម្លៃ ម៉ែត្រការេ ដែលជាងធ្វេី កញ្ចក់ ច្បាស់លាស់ ហេីយបានសងលុយគ្រប់ចំនួយ 21000$ ដុល្លារ ស្មេីរនិង វាស់ម៉ែត្រ ការេ រួចហេីយ តាមការពិតលុយនោះ សងលេីសចំនួន ជិត1000$ ។
មូលហេតុដែល សាលាលុបកិច្ចសន្យាមិនព្រមធ្វេីបន្ដទៅទៀត ពីព្រោះ ខាង អ្នកម៉ៅការធ្វេីកញ្ចក់ ធ្វេីយឺតខុសពីរកិច្ចសន្យា ខ្ញុំបាទ សូមជំរាប សាធារៈជន ទ្រង់ ឯកឧត្តម លោកជំទាវ ឲ្យបានជ្រាបថា ខាងសាលាមិនបានជំពាក់លុយ ដូចអ្នកម៉ៅការ បង្ហោះចោទប្រកាន់ ខាងសាលានោះទេ រឿងទាំងអស់នេះ ខាងសាលា បានដាក់ពាក្យបណ្ដឹងចូលទៅ អយ្យការអម សាលាដំបូង រាជធានី ភ្នំពេញ រួចជាស្រេចហេីយ ខុសត្រូវយ៉ាងណាទុកឲ្យខាងច្បាប់ជាអ្នកដោះស្រាយ ជៀសវាង មានការយល់ច្រឡំ ពីមហាជន ។ សូមអរគុណនិង អរព្រះគុណ
