ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ៊ីរ៉ង់បន្តគោរពកិច្ចព្រមព្រៀងជាមួយប្រទេសហត្ថលេខី៥ផ្សេងទៀត

លោក Mohammad Javad Zarif រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់បានថ្លែងនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភានេះថា អ៊ីរ៉ង់នៅតែបន្តគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសជាហត្ថលេខី៥ផ្សេងទៀត មានរុស្ស៊ី ចិន បារាំង អង់គ្លេស និងអាល្លឺម៉ង់ ទោះបីជាសហរដ្ឋអាមេរិក បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ ។

ក្នុងរយៈពេលជិតមួយខែកន្លងមកនេះ ភាពតានតឹង និងការប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធារវាងអ៊ីរ៉ង់ និងអាមេរិក បានឡើងកំដៅកាន់តែខ្លាំង ខណៈដែលអាមេរិកបានបញ្ជូននាវាដឹកយន្តហោះចម្បាំង នាវាប្រយុទ្ធ យន្តហោះចម្បាំង និងមីស៊ីលទៅកាន់តំបន់ជម្ឈិមបូព៌ា ក្នុងគោលដៅត្រៀមវាយប្រហារលើអ៊ីរ៉ង់ ។

ការថ្លែងបែបនេះរបស់លោក Mohammad Javad Zarif ត្រូវបានធ្វើឡើងក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសជប៉ុន លោក Taro Kono នៅទីក្រុង តូក្យូ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ៕