ភ្នំពេញៈនៅរសៀលថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៣ថា លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញនិងមន្ត្រីមួយចំនួនពាក់ព័ន្ធផ្សេងទៀតរឿងចេញលិខិតបង្គាប់ការឲ្យមន្ត្រីនគរបាលចរាចរណាដែលចង់បានគោលដៅ និងប៉ុស្តិ៍ល្អៗជាថ្នូរនឹងប្រាក់ចាប់ពី៣០០ទៅ៧០០ដុល្លារអាម៉េរិក។នេះបើយោងតាមមន្ត្រីនគរបាលចរាចររ ងគ្រោះជាច្រើននាក់បានទម្លាយប្រាប់អ្នកកាសែត ប៉ុន្តែសាម៉ីខ្លួនបានបដិសេធថា មិនដឹងរឿងនេះទេ។

ប្រភពបានបន្តទៀតថា លោក ដេ ម៉ៅ បានឲ្យលោក លី វិសាល អនុប្រធានការិយាល័យទទួលផ្នែករដ្ឋបាលសរុបឲ្យកោះហៅមន្ត្រីដែលចង់បានគោលដៅប៉ុស្តិ៍ល្អគឺមានទាំង មន្ត្រីនគរបាលចរាចរក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា។ ចំណែកអ្នកពាក់ព័ន្ធរត់ការធ្វើលិខិតបង្គាប់ការទាំងនោះមានដូចជាៈ ទី១.លោក ជ័យ សុខគា ,ទី២.លោក ហាក់ ឈុនហៀត ,ទី៣.លោក កុសល សុខហួច និងទី៤.លោក រឿន ប៊ុនឡេង។
មនុស្សទាំង៤នាក់នេះហើយ ដែលជាអ្នកដើរបញ្ចុះបញ្ចូលមន្ត្រីណាដែលចង់បាន គោលដៅប៉ុស្តិ៍ល្អ គឺត្រូវមកជួបជា
មួយលោក លី វិសាល។
ក្រុមប៉ូលិសរងគ្រោះបានបង្ហាញពីទិន្នន័យទឹកប្រាក់ថ្លៃរត់ការ និងចំនួនអ្នកចាញ់បោកគេថា យ៉ាងហោចណាស់មានមន្ត្រីជាង១០ ០នាក់ចាញ់បោកការបញ្ចុះបញ្ចូលដោយចេញលិខិតបង្គាប់ការខុសច្បាប់យកលុយសរុបជាង៥ម៉ឺនដុល្លារ។ មន្ត្រីទាំងនោះកំពុងតែកើតទុក្ខមិនសុខចិត្តដោយស្នើសុំឲ្យលោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរ និងបក្ខពួកសងលុយដល់ពួកគាត់ទាំងនោះវិញ។
ទាក់ទងករណីខាងលើនេះ ក៍មានការស្នើសុំឲ្យ លោក ជួន ណារិន្ទ ស្នងការនគរបាល រាជធានីភ្នំពេញ និងអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាជួយត្រួតពិនិត្យមើលភាពមិនប្រក្រតីរបស់លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងមន្ត្រីមួយចំនួននេះផង។
ដើម្បីដោះបន្ទុកករណីខាងលើលោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញបានប្រាប់តាមប្រព័ន្ធវ័តស្អាប់ (WhatsApp)នាល្ងាចថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២៣ ថា លោកនឹងចាត់ចែងឱ្យ នាយរងការិយាល័យ ក៍ដូចជា ប្រធាន
ផ្នែករដ្ឋបាលធ្វើការរឿងហ្នឹង។ តែធាតុពិតតាមលោកដឹងអត់ដែលមានឮថា ទទួលប្រាក់អីទេដែលលោកបានសួរព័ត៌មានជាមួយបងប្អូន។
លោកបន្តទៀតថា លិខិតបង្គាប់ការគឺការរៀបចំបែងចែកឱ្យបានស្អាតល្អ ព្រោះកន្លងមកមិនទាន់បានធ្វើវាទេដែលវាមានភាពរញ៉ែរញ៉ូវ។
អីចឹងហើយបានខ្ញុំចេញវា តែរឿងលុយកាក់ខ្ញុំមិនដឹងទេណាបង។ ខ្ញុំបានបញ្ជាឱ្យ នាយរងការិយាល័យ ផ្នែករដ្ឋបាល រៀបចំបញ្ជាឱ្យទៅតាមឋានានុក្រមដើម្បីឱ្យការគ្រប់គ្រងកម្លាំងឱ្យបានជោគជ័យ គឺកុំឱ្យបងប្អូនទៅណា មកណាអត់ដឹងក្របខណ្ឌមន្ត្រីនគរបាល បានន័យថាការគ្រប់គ្រងនៅមានភាពរញ៉ែរញ៉ូវ ។អីចឹងខ្ញុំត្រូវធ្វើលិខិតមួយដល់អ្នកដែលធ្លាប់នៅកន្លែងណាផ្សេង ត្រូវចេញឱ្យផុតតាមសេចក្ដីណែនាំរបស់ថ្នាក់ដឹកនាំគាត់ជ្រាប។
ការចេញលិខិតដោយរបៀបហ្នឹងរៀបចំបងប្អូនទទួលស្គាល់ការពិតថា តើទី១.នៅឯណា? ទី២.នៅឯណា ? កុំឱ្យមានភាពច្របូលច្របល់គ្នា។៕
នៅរសៀលថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២៣លោក សាន សុខសីហា បានបញ្ជាក់ថា លោកឈប់ធ្វើជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទៀតហើយ។លោកបានទៅបម្រើការងារនៅ អគ្គស្នងការនគរបាលជាតិ ជាមួយលោកនាយឧត្តមសេនីយ៍ ស ផេត ជិតមួយខែទៅហើយ។ដូច្នេះសូមធ្វើការទាក់ទង លោកស្នងការនគរបាល រាជធានីភ្នំពេញ ទើបឡើងថ្មី។
ចំណែកឯលោក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ ពុំបានឆ្លើយតបនឹងសំណួរអ្នកកាសែតបានទេតាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម ដោយគ្រាន់តែចូលមើលតែប៉ុណ្ណោះ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣៕








