ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជនរងគ្រោះបានស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់វិធានការលើឈ្មោះ ឡេង ចិន្តា និង ឈ្មោះ ជា បានផល ជាបុគ្គលិកក្រុមហ៊ុន បុរីប្រ៊ីលាន ស៊ីធី លក់ដីឡូត៍និងផ្ទះល្វែង ពីបទរំលោភលើទំនុកចិត្តក្នុងការដាក់ទុកវិនិយោគ

ភ្នំពេញ៖ជនរងគ្រោះ ឈ្មោះ សួង អឿន រួមនិងអ្នកផ្សេងទៀត បានបញ្ជាក់ប្រាប់សាព័ត៌មានដេលីខ្មែរកាលពីថ្ងៃទី២៣ ខែកញ្ញានេះថា ពួកគាត់បាននិងកំពុងតែលង់ខ្លួនជ្រៅទៅជ្រៅៗទៅអស់ម្នាក់ៗរាប់ម៉ឺនដុល្លារអាមេរិក ក្នុងការដាក់ទុករកស៊ីក្រោមរូបភាពដាក់ទុកវិនិយោគជាមួយក្រុមហ៊ុន បុរីប្រ៊ីលាន ស៊ីធី លក់ដីឡូត៍និងផ្ទះល្វែង ប៉ុន្តែផ្ទុយទៅវិញជិត១ ឆ្នាំមកនេះអត្រាការប្រាក់៤%ប្រចាំខែ ដែលក្រុមហ៊ុនសន្យាឲ្យនោះ គឺមិនគោរពតាមកិច្ចសន្យានោះទេ ។

ជនរងគ្រោះខាងលើបានទទួចស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាចាត់វិធានការលើ ឈ្មោះ ឡេង ចិន្តា និង ឈ្មោះ ជា បានផល ជាបុគ្គលិក ក្រុមហ៊ុម បុរីប្រ៊ីលានស៊ីធី លក់ដីឡូត៍និងផ្ទះល្វែង ពីបទរំលោភលើទំនុកចិត្តនឹងបានគៀងគរពលរដ្ឋមកដាក់ទុកវិនិយោគ ដោយអះអាងថា នឹងទទួលបានការប្រាក់៤% ប្រចាំខែតែធាតុពិតគឺជារឿងបោកប្រាស់ទៅវិញ។
ហេតុដូច្នោះហើយលោក សួង អឿន ក្នុងនាមជាជនរងគ្រោះបានស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត មេត្តាចាត់វិធានការលើ ឈ្មោះ ឡេង ចិន្តា និង ឈ្មោះ ជា បានផល ជាបុគ្គលិកក្រុមហ៊ុម បុរីប្រ៊ីលាន ស៊ីធី លក់ដីឡូត៍និងផ្ទះល្វែងពីបទរំលោភលើទំនុកចិត្ត ដោយសារលោកអស់លុយលើគម្រោងវិនិយោគអស់ជាង២ ម៉ឺនដុល្លារហើយ។
សូមបញ្ជាក់ថា ការស្នើសុំអន្តរាគមន៍របស់ លោក សួង អឿន និងជនរងគ្រោះផ្សេងទៀត គឺធ្វើឡើងនៅពេលដែលពួកគាត់ចំនួន៤ គ្រួសារកន្លងមកទៅបានដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាបកាលពីថ្ងៃទី១៩ខែកក្តដាឆ្នាំ២០ ២៣ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ។
បន្ថែមពីនេះជនរងគ្រោះខាងលើបន្តទៀតថា ដោយសារតែឥឡូវនេះ ពួកគាត់ភាគច្រើនយកលុយពីធនាគារមកដាក់ទុកវិនិយោគជាមួយក្រុមហ៊ុន សង្ឃឹមថា នឹងបានការប្រាក់ប្រចាំខែ ហើយឥឡូវនេះពេលកំពុងតែជួបវិបត្តិសេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរជាពិសេស ជួបបញ្ហាបង់ការប្រាក់ទៅធនាគារប្រចាំខែថែមទៀតផង។
ពាក្យបណ្ដឹងជនរងគ្រោះខាងលើគឺសុំប្តឹងឈ្មោះ ឡេង ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ និងឈ្មោះ ជា បានផល ភេទស្រី អាយុ ២៦ឆ្នាំជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន បុរីប្រ៊ីលាន ស៊ីធី លក់ដីឡូត៍និងផ្ទះល្វែងពីបទរំលោភលើទំនុកចិត្ត។
ឈ្មោះ ឡេង ចិន្តា និងឈ្មោះ ជា បានផល ជាប្រធានផ្នែកទីផ្សារនៃបុរីប្រ៊ីលាន ស៊ីធី លក់ដីឡូត៍និងផ្ទះល្វែង បានចុះកិច្ចព្រមព្រៀងទិញផ្ទះរួមគ្នា ជាមួយ ឈ្មោះ សួង អឿន អតីតបុគ្គលិកក្រុមហ៊ុន ចុះថ្ងៃទី ០៨/០២/២១ នូវ ទឹកប្រាក់ចំនួន ៨.០០០ ដុល្លារអាមេរិក និងចុះថ្ងៃទី ១១/០៨/២១ នូវទឹកប្រាក់ចំនួន ១០.០០០ ដុល្លារអាមរិក ហើយសរុបគឺ មានទឹកប្រាក់ចំនួន ២.៥០០ ដុល្លារអាមេរិក ។
ជនរងគ្រោះផ្សេងទៀតបានបញ្ជាក់ថា ឈ្មោះ ឡេង ចិន្តា និងឈ្មោះ ជា បានផល ដែលជាតំណាងឲ្យក្រុមហ៊ុនបុរីប្រ៊ីលាន បានឲ្យពួកគាត់ចូលរួមទិញផ្ទះរបស់ក្រុមហ៊ុនបុរីខាងលើ ដោយឈ្មោះនេះបានសន្យា ផ្តល់ប្រាក់ដើមនិងផលចំណេញដល់ពួកយើងខ្ញុំជារៀងរាល់ខែ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងទិញផ្ទះរួមគ្នា។

ផ្ទុយទៅវិញពួកគាត់លើកឡើងថា ឈ្មោះ ឡេង ចិន្តា និងឈ្មោះ ជា បានផល មិនអនុវត្តតាមកិច្ចព្រមព្រៀងឡើយ ដោយសន្យានិងពន្យារពេលរហូតដែលអំពើនេះ គឺជាអំពើកេងបំបាត់ទ្រព្យសម្បត្តិរបស់អ្នកដទៃ។
សារព័ត៌មានដេលីខ្មែរ មិនអាចសុំការបំភ្លឺបានទេលើ ឈ្មោះ ឡេង ចិន្តា និងឈ្មោះ ជា បានផល ជុំវិញការចោទប្រកាន់របស់ជនរងគ្រោះខាងលើ។
ចំណែក លោក សួង អឿន ដែលដាក់ទុន ក្នុងគម្រោងនោះ ប្រមាណ ២ម៉ឺន ៧ពាន់ ដុល្លារបានបញ្ជាក់ថា “លោកបានប្រគល់លុយឲ្យ ឡេង ចោន្តា រួចហើយ ដោយគិតថា នឹងទទួលបានផលចំណេញពីការទិញផ្ទះរួមគ្នាជាមួយក្រុមហ៊ុនបុរីខាងលើ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ឈ្មោះនេះពុំបាន ប្រគល់សងប្រាក់តាមការកំណត់វិញនោះឡើយ។
កន្លងទៅថ្មីៗនេះមានផ្ទុះរឿងករណីឧកញ៉ានិងថៅកែក្រុមហ៊ុនអច លមទ្រព្យមួយចំនួនត្រូវពលរដ្ឋប្តឹងនិងចាប់ដាក់គុកជុំវិញលក់អចលនទ្រព្យខ្យល់ឬគៀងគរពលរដ្ឋដាក់ទុនវិនិយោគដើម្បីបានការប្រាក់ជាដើម មានដូចជា ឧកញ៉ា ជា សារ៉ន និងក្រុមហ៊ុនពិភពដីមាសជាដើម ទីបញ្ចប់ប្រមូលលុយបានហើយគឺ មិនអនុវត្តតាមការសន្យានោះទេ ។