ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធ្លាយរឿង ក្រុមមន្ត្រីគយមិនសប្បាយចិត្តជាមួយប្រធាន-អនុប្រធានសាខាគយនិងរដ្ឋាករខែត្រកំពង់ស្ពឺស៊ីដាច់លុយ

ភ្នំពេញៈ ក្រុមមន្ត្រីគយ ខែត្រកំពង់ស្ពឺ បានទម្លាយរឿងប្រាប់ សារព័ត៌មាន«ដេលីខ្មែរ»នៅព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣ថា ថវិកាប្រមូលពន្ធរថយន្តចង្កូតស្តាំដែលមានរយៈពេល៦ខែចុងក្រោយក្នុង ឆ្នាំ២០២២ សាខាគយ និងរដ្ឋាករ ខែត្រកំពង់ស្ពឺ ប្រមូលបានប្រមាណជិត១លានដុល្លារអាម៉េរិកបើតាមគោលការត្រូវដក២០ ភាគរយ ជូនដល់មន្ត្រីដែលខិតខំប្រឹងប្រែងធ្វើការ។
មន្ត្រីខាងលើនិយាយថា ប៉ុន្តែរឿងនេះត្រូវបានលោក ឈួន ហៃ ប្រធានសាខាគយ និងលោក លាង ម៉ុង អនុប្រធានសាខាគយ មិនអនុវត្តឲ្យបានត្រឹមត្រូវនោះទេពោលគឺឲ្យលុយភាគរយទៅមន្ត្រីថ្នាក់ក្រោមតែប ន្តិចបន្តួចប៉ុណ្ណោះធ្វើឲ្យពួកគេមិនអាចទទួលយកបាន។
ប្រភពដដែលបានបន្តទៀតថា ការមិនឲ្យថវិកាគ្រប់ចំនួន២០ភាគ រយតាមគោលការដែលបានកំណត់បានធ្វើឲ្យ ក្រុមមន្ត្រីគយ ខែត្រកំពង់ស្ពឺ សម្តែងការមិនសប្បាយចិត្ត ចំពោះលោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ និងលោក លាង ម៉ុង អនុប្រធានសាខាគយ ដែលបានកិបកេងស៊ីលើកម្លាំងញើសឈាមមន្ត្រីក្រោ មឱវាទដែលពួកគេខិតខំប្រឹងប្រែងធ្វើការកន្លងមក។

ក្រុមមន្ត្រីសាខាគយ និងរដ្ឋាករ ខែត្រកំពង់ស្ពឺ ក៍បានសំណូមពរដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៍ដូចលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមមេត្តាជួយ ពិនិត្យមើលករណីលោក ឈួន ហៃ ប្រធាន និងលោក លាង ម៉ុង អនុប្រធានសាខាគយ នេះផង។
លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខែត្រកំពង់ស្ពឺ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដល់ អាយុត្រូវចូលនិវត្តន៍ហើយតែមិនព្រមចូលនិវត្តន៍ទេ។
ពួកគាត់ក៍បានខិតខំរត់ការបន្តសុពភាពអាយុ ឬគេហៅថា «លេបថ្នាំពន្យារកំណើត…»។ ដោយសារការរត់ការអស់ច្រើនកៅស៊ូដូច្នេះហើយទើបធ្វើឱ្យលោក ឈួន ហៃ កំពុងតែខិតខំស្រង់ដើម។

បើយោងតាមមន្ត្រីគយម្នាក់ទៀតនៅ រាជធានីភ្នំពេញ សុំមិនបញ្ចេ ញឈ្មោះបង្ហើបឲ្យដឹងថា លោក ឈួន ហៃ បានលួចរត់ការពន្យារអាយុចូលនិវត្តន៍ ធ្វើឲ្យមន្ត្រីនៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និយាយខ្សឹបខ្សៀវ តៗគ្នាពេញកន្លែងធ្វើការពីមាត់មួយទៅមាត់មួយ ថា លោក ឈួន ហៃ ព្យាយាមរត់ការពន្យារកំណើតបានដោ យជោគជ័យ។
លោក ឈួន ហៃ នៅក្នុងតារាងប្រាក់បៀវត្សរ៍ ឆ្នាំ២០២១ កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៣។ ស្រាប់តែនៅក្នុងតារាងប្រាក់បៀវត្សរ៍ ឆ្នាំ២០២២ បានកែប្រែឆ្នាំកំណើត កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៨វិញពោលគឺ «ពន្យារអាយុចូលនិវត្តន៍បាន៥ឆ្នាំ» បន្តទៀត។
ទាក់ទងករណីខាងលើនេះលោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខែត្រកំពង់ស្ពឺ អង្គភាពយើងមិនអាច សុំការអធិប្បាយបានទេតាមរយៈប្រព័ន្ធបណ្ដាញសង្គម តេឡេក្រាម ( telegram ) នៅរសៀលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៣។ រីឯលោក លាង ម៉ុង អនុប្រធានសាខាគយ ឯណេះវិញក៍មិនអាចធ្វើការទំនាក់ទំនងបាន ដែរ៕