ការបញ្ជាក់របស់លោកទូតស្វីស ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសស្វីសដែលបានផ្តល់ជំនួយ អភិវឌ្ឍន៍ដល់កម្ពុជាជាបន្តបន្ទាប់ ព្រមទាំងសាទរស្នាដៃដ៏អស្ចារ្យរបស់ មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់កុមារ និងស្ត្រីកម្ពុជា។
ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះវឌ្ឍនភាព សេដ្ឋកិច្ចរបស់កម្ពុជា និងបានបញ្ជាក់ការបន្តគាំទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជា។
លោកឯកអគ្គរដ្ឋទូតបន្ថែមថា ការជួយគាំទ្រនេះក៏ត្រូវបានផ្តល់ក្នុងក្របខ័ណ្ឌ កម្មវិធីកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់មេគង្គឆ្នាំ២០២២-២០២៥។
ក្នុងជំនួបភាគីទាំងពីរ ក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិផងដែរ ៕

