កំពង់ចាម: ឯកឧត្តម លូ គឹមឈន់ និងប្រធានជនបង្គោលយុវជន ព្រមទាំងអនុប្រធានក្រុមការងារចុះជួយស្រុកនៅថ្ងៃទី ៣០ខែតុលា ឆ្នាំ២០២ ៣នេះបានចូលរួមជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមការងារគណបក្សចុះជួយស្រុកស្រីសន្ធរខេត្តកំពង់ចាម។
កម្មវិធីនេះ ដោយមាន ការចូលរួមពី លោកប្រធានគណបក្សស្រុក ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤។អចិន្ត្រៃយ៍គណបក្សស្រុក ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ និងគណបក្សមូលដ្ឋានឃុំទាំង១៤ នៅសាលប្រជុំស្នាក់ការគណបក្សស្រុកស្រីសន្ធរ ខេត្តកំពង់ចាមផងដែរ។













