ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប៉ូលិសឆ្មក់ចូលក្នុងបង្ក្រាបក្លឹបកំសាន្ត​ NUMBER9 BASSAC LIVE DJS – DANCE FLOOR ឃាត់ខ្លួនមនុស្សជាង១០០នាក់

ភ្នំពេញៈ​ សមត្ថកិច្ចឆ្មក់ចូលក្នុងបង្ក្រាបក្លឹបកំសាន្ត​ NUMBER9 BASSAC LIVE DJS – DANCE FLOOR ស្ថិតនៅផ្លូវលេខ៣០៨ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឃាត់ខ្លួនមនុស្សជាង​ ១០០នាក់​ ដោយសង្ស័យជាប់ពាក់ព័ន្ធការប្រើប្រាស់ HAPPY BALLON ( ប៉ោងប៉ោងរីករាយ ) ។

ការបង្ក្រាបនេះ​ បានធ្វើឡើងកាលពីវេលាម៉ោងជា ង២រំលងអធ្រាត្រ ឈាចូលថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

សមត្ថកិច្ចបានបង្ហេីបអោយដឹងថា​ មនុស្សឃាត់ខ្លួន មានចំនួនទៅ១០៣នាក់ ។ ដកហូតគ្រឿងសម្ភារៈដូចជា៖ ប៉ោងប៉ោងរីករាយទំហំធំចំនួន០៤ និងតូចៗផ្សេងជាច្រើន និងបំពង់ខ្យល់សម្រាប់បញ្ចូលទៅក្នុង HAPPY BALLONS ចំនួន១២បំពង់ រួមទាំងបំពង់ឧស្ម័នសប្បាយចំនួន០៤បំពង់ធំផងដែរ។