ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ហេង សួរ និងលោកជំទាវ ផ្ញើសារគោរពចូលរួមអបអរសាទរ ជូនចំពោះជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសទទួលបានពានកិត្តិយស​ថ្នាក់មាសរបស់​មិត្តកាយឫទ្ធិនារីតំបន់អាស៉ីប៉ាស៉ីហ្វិក ​និងប្រកាសនីយបត្រ​ថ្នាក់សកលរបស់​ OB-PS

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបាននូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជា ដែលបានបើក ទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតសម្រាប់មហាគ្រួសារនៃចលនាកាយរឹទ្ធិកម្ពុជា និងបានលើកកម្ពស់កិត្យានុភាព ជាតិមាតុភូមិលើឆាកអន្តរជាតិ។

ឯកឧត្តបានគោរពផ្ញើសារថា” នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំង ឡាយក្នុងលោក ទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គតាមជួយថែរក្សា ប្រោះព្រំប្រសិទ្ធពរជ័យ គ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត និងសហការី ព្រមទាំងសូមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។

ពិធីប្រគល់ និងទទួលប្រកាសនីយបត្រ និងផ្លាកសញ្ញាមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕