ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃច័ន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិនៃព្រះរាជា ណាចក្រកម្ពុជា និងច្រៀងបទពង្សាវតាខ្មែរ ដើម្បីសម្ដែងនូវសេចក្ដីគោរពដឹងគុណ ដល់មហាវីរបុរសខ្មែរ ដែលបានការពារមាតុភូមិនិងបានកសាងអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ។

ជារៀងរាល់សប្តាហ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាស្ថាប័នរដ្ឋមួយផងដែរនោះ តែងតែរៀបចំការគោរពទង់ជាតិចំនួន ២លើក ពោលគឺពេលព្រឹកថ្ងៃច័ន្ទ និងពេលល្ងាចថ្ងៃសុក្រ។

ពេលវេលានេះក៏ជាឱកាសដ៏មានន័យ ដែលថ្នាក់ដឹកនាំបានជួបផ្ទាល់ និងអាចផ្តល់ការណែនាំចង្អុលទិសក្នុងការបំពេញបន្ថែម ដល់មន្ត្រីនៅតាមបណ្តាអង្គភាពក្រោមឱវាទ ដើម្បីអភិវឌ្ឍការផ្ដល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរមួយកម្រិតទៀត។

#MLVT #HENGSour