(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីពិនិត្យ និងពិភាក្សាលើការងារចាំបាច់មួយចំនួន ដែលអគ្គនាយកដ្ឋានបាននឹងកំពុងរៀបចំ។
សមាសភាពអញ្ជើញចូលរួមមាន លោក អគ្គនាយករង ប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
1- បច្ចុប្បន្នភាពការរៀបចំ FAQs របស់នាយកដ្ឋាន 4៖
1.1 នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់
1.2 នាយកដ្ឋានកិច្ចការប្រកួតប្រជែង
1.3 នាយកដ្ឋានកិច្ចការហាឡាល
1.4 នាយកដ្ឋានមនទីរពិសោធន៍
2- ការរៀបចំស្នើសុំគោលការណ៍ប្រជុំ៖
2.1 គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា
2.2 គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់
2.3 គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា
3- ការរៀបចំកែសម្រួលសមាសភាពគណៈកម្មាធិការ Codex
4- បច្ចុប្បន្នភាពការរៀបចំកិច្ចប្រជុំ ACCP
5- របាយការណ៍ខ្លី ក្រុមការងារវីដេអូអប់រំខ្លីរបស់ក.ប.ប.
6- ធាតុចូលប្រកាសទាំង3 (Trust Mark)