មនុស្សចំនួន៣នាក់បានបាត់បង់ជីវិត និងមនុស្ស១៩នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារភេរវកម្មមួយនៅកំពង់ផែ Chabahar ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់។
ប៉ូលីសនៅកន្លែងកើតហេតុបានអោយដឹងថា នេះជាការវាយប្រហារភេរវកម្មអត្តឃាត ដោយភេរវករបានដាក់គ្រឿងផ្ទុះក្នុងរថយន្ត និងបើកបរទៅបំផ្ទុះនៅកំពង់ផែដ៏មមាញឹក ។
ក្រុមអ៊ីស្លាមជ្រុលនិយមនិកាយស៊ូនី ឈ្មោះក្រុម Jundallah ដែលបានតាំងខ្លួនថាជាទាហានព្រះ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មនេះ ៕