ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងអំណរគុណក្រុមហ៊ុនជប៉ុនដែលបន្តបណ្តុះបណ្តាលសាលាបច្ចេកទេសនៅកម្ពុជា

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិ កា ឆ្នាំ២០២៣ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុនដែលបន្តផ្តល់កិច្ចសហការបណ្តុះបណ្តាលធនធានមនុស្សដល់សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) លើជំនាញជួសជុល និងថែទាំរថយន្ត រួមទាំងគម្រោងបណ្តុះបណ្តាលសមត្ថភាពសិក្ខាកាមរបស់កម្ពុជានៅប្រទេសជប៉ុនតាមរយៈគម្រោងកម្មសិក្សា។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងពេលជំនួបជាមួយ លោក តាកាហាស៊ី ហ្វ៊ូមីអាគិ (Takaha shi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទន្ទឹមនឹងនេះ ភាគីជប៉ុន បានលើកឡើងពីគម្រោងពង្រីកវិសាលភាព និងការពង្រឹងសមត្ថភាពរបស់សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ ដើម្បីឆ្លើយតបនិងតម្រូវការនាពេលបច្ចុប្បន្ន។

ក្នុងកិច្ចពិភាក្សានោះដែរ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានពិភាក្សាអំពីលក្ខខណ្ឌការងារ និងឱកាសនៃការពង្រីកទីផ្សារការងារនៅប្រទេសជប៉ុន រួមទាំងការពង្រីកលទ្ធភាពនៃកិច្ចសហការផ្សេងទៀតដែលក្រុមហ៊ុនជប៉ុនមើលឃើញពីសក្តានុពលនៅកម្ពុជា។

មួយវិញទៀត លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនក្រុមហ៊ុនជប៉ុនថា តាមរយៈគោលនយោបាយ និងកម្មវិធីអាទិភា ពរបស់ក្រសួងដែលស្របទៅនឹងគោលនយោបា យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងធ្វើឱ្យកម្ពុជាមានកម្លាំងពលកម្មជំនាញកាន់តែច្រើនដើម្បីធានាប្រសិទ្ធភាពនៃផលិតកម្ម និងផលិតភាពខ្ពស់ដែលជាតម្រូវការរបស់ក្រុមហ៊ុនវិនិយោគ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនសមា គមជប៉ុន-កម្ពុជា ថា ក្នុងក្របខណ្ឌវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងបានត្រៀមលក្ខ ណៈស ម្បត្តិជួយក្រុមហ៊ុនជប៉ុនដែលមានបំណងបោះទុនវិនិ យោគនៅកម្ពុជា៕

#MLVT