ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកនៃអគ្គនាយកដ្ឋាន «ក.ប.ប.» បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២ ០២៣ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែបន្លំ «ក.ប.ប.» បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោក លោកស្រី ជាអគ្គនាយករង ប្រធាន/អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងប្រធានការិយាល័យថ្នាក់កណ្ដាលទាំងអស់។

របៀបវារៈនេះកិច្ចប្រជុំនេះរួមមាន៖
១. មតិបើករបស់ឯកឧត្ដមប្រតិភូ ប្រធានអង្គប្រជុំ និងវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានដែលបានអនុវត្តក្នុងខែវិច្ឆិកា
២. របាយការណ៍សង្ខេបរបស់នាយកដ្ឋានជំនាញទាំង៦
៣. បទអន្តរាគមន៍របស់ឯកឧត្ដម លោកជំទាវ លោក អគ្គនាយករង
៤. របាយការណ៍របស់ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងបញ្ហាប្រឈម
៥. អនុសាសន៍ណែនាំរបស់ឯកឧត្ដមប្រតិភូប្រធានអង្គប្រជុំសម្រាប់អនុវត្តបន្ត
៦. បញ្ហាផ្សេងៗ