មនុស្សចំនួន៦នាក់បានស្លាប់ ២០នាក់ត្រូវបានចាប់ខ្លួន និងជាង២០០នាក់ផ្សេងទៀតបានរងរបួសរបួស ក្នុងការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់កងកម្លាំងប៉ូលីសទៅលើក្រុមបាតុករនៅថ្ងៃពុធ ទី២២ ខែឧសភានេះ នៅប្រទេសឥណ្ឌូនេស៊ី ។
ក្បួនបាតុកម្មរបស់ប្រជាបាតុករឥណ្ឌូនេស៊ី ត្រូវបានធ្វើឡើងដើម្បីប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត ដែលត្រូវបានប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលឆ្នោតជាផ្លូវការ កាលពីថ្ងៃអង្គារ ទី២១ ខែឧសភាដដែលនេះ ។
គណៈកម្មការរៀបចំការបោះឆ្នោត បានប្រកាស គណបក្សកាន់អំណាចរបស់លោកប្រធានាធិបតីចាំផ្ទះ Joko Widodo បានទទួលសម្លេងគាំទ្រ ៥៥.៥% និងគណបក្សប្រឆាំងទទួលបានសម្លេងគាំទ្រ ៤៤.៥% ដែលក្រុមបាតុករខាងគណបក្សប្រឆាំងមិនអាចទទួលយកបាន ៕

